Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តារាសម្តែងកញ្ញា រៀម​ ច័ន្ទបរម៉ី បានដកខ្លួនពីអាជីពសិល្បៈមានរយៈពេលជាងមួយឆ្នាំមកហើយ បន្ទាប់ពីនាងជួបស្នេហ៍ជាមួយបុរសជាមន្រ្តីគយពោះម៉ាយម្នាក់។ ពេលនេះខណៈដែលបែកពីគូស្នេហ៍ភ្លាម កញ្ញាក៏បានប្រកាសចូលប្រឡូកអាជីពសិល្បៈជាថ្មី ហើយក៏បានកុងត្រាថតពីររឿងភ្លាមតែម្តង។

ក្នុងបទសម្ភាសជាមួយ Kqubeកាលពីព្រឹកមិញនេះតារាសម្តែងកញ្ញា​ រៀម ច័ន្ទបរម៉ី បានប្រាប់ថា “ពេលនេះចំណងស្នេហ៍របស់ខ្ញុំជាមន្រ្តីគយបានចប់ទាំងស្រុងហើយ ហើយខ្ញុំក៏មិនចង់និយាយអ្វីច្រើនដែរ គឺធីបចោលតែម្តង ព្រោះកាលណានឹកឃើញរឿងនេះបណ្តាលឲ្យការឈឺបចាប់កើតឡើងវិញភ្លាមផងដែរ”។

កញ្ញាប្រាប់ថា “បងអើយពេលនេះកុំសួរនាំពីរឿងចាស់ធ្វើអី ព្រោះវាបានរសាត់ទៅឆ្ងាយពីអារម្មណ៍ខ្ញុំហើយ ហើយខ្ញុំក៏បានតាំងចិត្តងាកមកទទួលយកការងារសិល្បៈឡើងវិញដែរ ព្រោះខ្ញុំបានអវត្តមានជាងមួយឆ្នាំមកហើយ រហូតមានទស្សនិកជនខ្លះ​ស្ទើរតែ​ភ្លេចមុខខ្ញុំទៅហើយ។ ពេលនេះខ្ញុំទទួលថតបានពីរឿងឲ្យផលិតកម្ម មហាហង្ស គឺរឿង “ផ្ទះចុងភូមិ” ដែលក្រុងពាលីនៅព្រឹកនេះ។ ដោយឡែករឿងមួយទៀតខ្ញុំសុំមិនទាន់ប្រាប់ចំណងជើងទេ ព្រោះខាងផលិតកម្មមិនឲ្យបញ្ជាក់”។

កញ្ញាបន្ថែមថា “ស្របពេលខ្ញុំងាកមកធ្វើការងារសិល្បៈជាថ្មី ខ្ញុំក៏ធីបទុករឿងស្នេហាមួយឡែកសិន ដែរ ហើយក៏មិនទាន់ដឹងថា បើកទ្វាបេះដូងវិញនៅពេលណាទេ ដោយសារមេរៀនជីវិតធ្វើឲ្យខ្ញុំស្ទើតែរាងចាលទៅហើយ”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor