Sponsor
រិទ្ធី

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ក្នុងឱកាសបានអញ្ជើញជួបសំណេះសំណាល និងប្រគល់ប្រាក់រង្វាន់ដល់ប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី ដែលឈ្នះមេដាយនានាពេលកន្លងមក នៅវិមានសន្តិភាព សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា កម្ពុជានឹងបើកឲ្យមានកិច្ចសហការរុករកអដ្ឋិធាតុទាហានរបស់អាមេរិកឡើងវិញ នៅពេលអាមេរិក បើកឲ្យមានការផ្តល់ទិដ្ឋាការដល់មន្ដ្រីក្រសួងការបរទេសកម្ពុជាវិញនោះ។  

លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា យើងនឹងបើកឲ្យដំណើរការឡើងវិញនូវការរុករកអដ្ឋិធាតុរបស់ទាហានអាមេរិក ដែលបាត់ខ្លួន ៤៩នាក់ទៀត ក្នុងលក្ខខណ្ឌដែលអាមេរិកនឹងផ្ដល់ឲ្យយើងត្រឡប់មកវិញ នូវអ្វីដែលអាមេរិកយកពីយើង។

កាលពីខែកញ្ញា ឆ្នាំ២០១៧ ហ៊ុន សែន បានប្រកាសផ្អាកកិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិក លើការស្វែងរកអដ្ឋិធាតុទាហានអាមេរិកនៅទឹកដីកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការប្រកាសរបស់អាមេរិក ដែលផ្អាកការផ្តល់ទិដ្ឋាការ ប្រភេទB1 និង B2 (ទេសចរណ៍ និងជំនួញ) ដល់មន្រ្តីក្រសួងការបរទេសចាប់តាំងពីថ្នាក់អគ្គនាយក រហូតដល់ថ្នាក់កំពូល។ កម្ពុជាមិនលុបចោលទេ ប៉ុន្តែសូមផ្អាកជាបណ្តោះអាសន្ន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor