Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ដោយយោងទៅតាមសារព័ត៌មានក្នុងស្រុករបស់ប្រទេសចិន Shanghaiist បាន​ចុះផ្សាយ​ពី​ករណី​ដ៏​ហួសចិត្ត​មួយ ដោយសារ​ស្ត្រីចិត្តកំណាច​ម្នាក់​បានរុញ​ច្រាន​គិលានុបដ្ឋាយិកា​ម្នាក់​ដែល​កំពុងមាន​ផ្ទៃពោះ ឱ្យ​ដួល​ទៅលើ​ឥដ្ឋ និង យក​ជើង​ធាត់គ្មានត្រាប្រណី គឺព្រោះតែ​ខឹង​គិលានុបដ្ឋាយិកា​រូបនោះ​ធ្វើឱ្យ​កូន​របស់​នាង​យំ ។

សារព័ត៌មានបានសរសេរបន្តទៀតថា គិលានុបដ្ឋាយិកា​កំពុងមាន​ផ្ទៃពោះនោះ ​បានមក​ចាក់​ថ្នាំ​ឱ្យ​កូន​របស់​ស្ត្រី​បង្ក តែ​មុន​ចាក់គាត់​ក៏បាន​ព្យាយាម​ចាប់​ក្មេង​កុំឱ្យ​រើ ព្រោះ​ងាយស្រួល​ដល់​ការចាក់​ថ្នាំ តែ​ក្មេង​នោះក៏បាន​ស្រែកយំ​យ៉ាងខ្លាំង ។ រំពេចនោះ ស្ត្រី​បង្ក​ក៏​កើតក្ដី​ខឹងសម្បា​យ៉ាងខ្លាំង ហើយ​ក៏បាន​ច្រាន​គិលានុបដ្ឋាយិកា​ដែល​កំពុងមាន​ផ្ទៃពោះ​នោះ​ឱ្យ ដួល​ហើយ​ថែមទាំង​ធាក់​ប៉ុន្មាន​ជើង​ទៀតផង ដែល​ទង្វើ​នេះបានធ្វើឱ្យ​គិលានុបដ្ឋាយិកា​រងគ្រោះ មាន​ឈាម​ហូរ​តាម​ប្រដាប់ភេទ ទើប​នាង​ក៏បាន​ស្រែកយំ​យ៉ាងខ្លាំង ព្រោះតែ​ត្រូវ​ប្រឈមមុខ និង រលូត​កូន ។

​បន្ទាប់ពីហេតុការណ៍នោះបានបញ្ចាប់ ស្ត្រី​បង្ក​ត្រូវបាន​សម្ថ​កិច្ច​ចាប់ខ្លួន និង ស៊ើបអង្កេត​បន្តទៀត​មុននឹង​ដាក់ទោស ចំណែក​ប្ដី​របស់​នាង​វិញ ថ្វីបើ​មិនបាន​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​នោះ​ពិតមែន តែ​គាត់​ក៏ត្រូវ​បាន​បណ្ដេញ​ចេញពី​ការងារ​ផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor