Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ ជនជាតិ​ចិន​ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើល កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ​ស្ថិតនៅ​ភោ​ជនី​ដ្ឋា​ន​យីហោ ចាន​ធំ ក្នុង​ផ្សារ​បាវិត(ម៉ុក​បាយ) ក្នុង​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ច បានឲ្យដឹងថា សព​បុរស​ជនជាតិ​ចិន​ឈ្មោះ ចូ​វ ហង្ស ស៊ិ​ង អាយុ៤៩ឆ្នាំ មាន​ទីលំនៅ​ខេត្ត​ថា​យ​តុង ប្រទេស​ចិន។ សមត្ថកិច្ច​បន្តថា តាម​ការសន្និដ្ឋាន​ពី​គ្រូពេទ្យជំនាញ ដែល​បាន​ពិនិត្យ​សព​ឃើញថា ស្លាប់​ដោយសារ​ជំងឺ​ប្រចាំកាយ ​មិនឃើញ​មាន​ស្លាកស្នាម ជា​រឿង​ឃាតកម្ម​អ្វី​នោះទេ។

បច្ចុប្បន្ន​ សាកសព​ សមត្ថកិច្ចរក្សាទុក រង់​ចាំ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor