Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ នារី​រូប​ស្អាត២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បានកសាងសំ​ណុំរឿង បញ្ចូនទៅសាលាដំបូងខេត្តថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ បន្ទាប់ពី​កម្លាំង​ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាមបាន ឃាត់ខ្លួននៅក្នុង​បន្ទប់ជួល ក្រុមទី៤ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប នៅថ្ងៃពុធ១០កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ គ.ស ២០១៧ វេលាម៉ោង១០និង២០នាទីព្រឹកម្សិលមិញ។

នារីរូបស្រីទាំងពីរ ទី១ឈ្មោះ យេ យ៉ង់ ហៅស្រីពៅ អាយុ១៧ឆ្នាំ មុខរបរគ្មានទីលំនៅភូមិពាក់ស្ពាឃុំសង្វើយ ស្រុកជីក្រែងខេត្តសៀមរាប។ ២ ឈ្មោះ វណ្ណា ស្រីខួច ភេទស្រី អាយុ២៦ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងខេត្តសៀមរាប។

ក្រោយពីឃាត់ខ្លួន កម្លាំងជំនាញដកហូតឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន និង​ទូរស័ព្ទដៃ៣គ្រឿង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor