Sponsor
រិទ្ធី

យោងតាមគេហទំព័រហ្វេសប៊ុន លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានឱ្យដឹងថា៖

ប៉ុន្មានម៉ោងមុននេះ ថ្ងៃ ១៤ ធ្នូ នេះ សភាអឺរ៉ុប បានអនុម័តញត្តិមួយ ស្តីពីកម្ពុជា ដែលក្នុងនោះមានចែងអំពីទណ្ឌកម្ម មកលើរដ្ឋាភិបាលលោក ហ៊ុន សែន ៖
 
- ផ្អាកជំនួយទាំងអស់ក្នុងក្របខណ្ឌ នៃកិច្ចសន្យា សហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប និងកម្ពុជា 

- បិទទីផ្សារមិនឲ្យនាំទំនិញពីកម្ពុជា ចូលមកលក់ នៅក្នុងប្រទេសទាំង ២៧ នៃសហភាពអឺរ៉ុប

-  ផ្អាកការផ្តល់ទិដ្ឋាការ (visa) ចេញចូលសហភាពអឺរ៉ុប ចំពោះថ្នាក់ដឹកនាំផ្តាច់ការ នៃប្រទេសកម្ពុជា ព្រមទាំងក្រុមគ្រួសារ និងគូកន ហើយវិធានការនេះ អាចឈានទៅដល់ ការរឹបអូសទ្រព្យសម្បត្តិ របស់ជនទាំងនោះ ដែលបានយកលុយកាក់បានមកពីអំពើពុករលួយរបស់ខ្លួន មកលាក់ទុកនៅទ្វីបអឺរ៉ុប។

វិធានការទាំងនេះ នឹងចាប់ផ្តើមអនុវត្ត ក្នុងពេលឆាប់ៗខាងមុខនេះ បើមិនមានការគោរពសិទ្ធិមនុស្សឡើងវិញ នៅកម្ពុជា ជាពិសេស ត្រូវតែដោះលែងលោក កឹម សុខា និងអនុញ្ញាតិ ឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor