
ភ្នំពេញៈ កម្មករសំណង់ម្នាក់ ដែលធ្វើការងារនៅក្នុងការដ្ឋានសំណង់ខុនដូ ព្រីនស៍ ផ្លាហ្សា ហើយអត់មានលុយចាយ បានលួចខ្សែភ្លើងយកទៅលក់ ត្រូវសន្តិសុខចាប់ខ្លួនចងនឹងខ្សែភ្លើងរុំផ្អោបនឹងបង្គោលតារាងបាល់ទាត់។
ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រហែល២រសៀល ១១រោច ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងការដ្ឋានសំណង់ខុនដូមួយកន្លែង តាមផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហោ សុភី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ៕



