ស្ទើរតែស្រក់ទឹកភ្នែក ពេលដែលបានស្តាប់ការរៀបរាប់របស់ក្មេងប្រុសកម្សត់ម្នាក់ ឈ្មោះ ម៉ៃ ត្រូវបានម្តាយចុងរបស់ខ្លួន វ៉ៃផង ខ្វាចផង ឡើងសុះខ្លួន មានសន្លាកស្ទើគ្រប់កន្លែង សូម្បីតែលើផ្ទៃមុខ។ ទោះបីជាជួបការលំបាក ត្រូវបានម្តាយចុងវ៉ៃធ្វើបាបយ៉ាងណា ក៏ប្អូននៅតស៊ូរៀន ហើយក្នុងមួយថ្ងៃគឺប្អូនមានលុយចាយត្រឹមតែ ១០០រៀល ទៅ ២០០រៀលប៉ុន្នោះ។ នេះបើយោងតាមការសាកសួររបស់បងប្រុសម្នាក់ ដែលមានគណនីយហ្វេសបុកឈ្មោ Bunroth Vang។
ក្រោយពីរៀបរាប់ពីទុក្ខលំបាកហើយ ក្មេងប្រុសកម្សត់ខាងលើក៏បានលើកម្រាមដប់ សូមចិត្តមេត្តាជួយប្អូនប្រុសកុំឲ្យមានការលំបាកដូចសព្វថ្ងៃនេះទៀត។
ដោយមានការអាណិតជាពន់ពេក បងប្រុសដែលជាអ្នកសំភាសន៍ក្មេងប្រុសខាងលើផ្ទាល់ បាន ផ្សព្វផ្សាយស្វែងរកជំនួយជួយដល់ជីវិតរបស់ក្មេងប្រុសកម្សត់ ដោយលោកបានសរសេររៀបរាប់ថា:
👉សូមកុំអូសរំលងអី ជួយ #ស៊ែរ 🙏🙏🙏ម្នាក់មួយយកតែបុណ្យទៅបងប្អូននៅក្នុងបណ្តាញសង្គមFacebook នេះហើយលទ្ធផលឱពុកចុងវាយធ្វើបាបស្ទើររាល់ថ្ងៃប៉ុននឹងហើយកុមារារូបនេះនៅខិតខំតស៊ូរព្យាយាមរៀនសូត្រទៀត សូមសរសើរដល់កុមារារូបនេះណាស់ ។ #បើសិនជាបងប្អូនមានចិត្តសប្បុរសឧបត្ថមគាំទ្រចំពោះកុមារារូបនេះអាចឆាតមកហ្វេសបុករបស់ខ្ញុំបាទបាន ឫ ទំនាក់ទំនងលេខទូរសព្ទ:០១៦៣៨៨៨២៩ រាល់ការខលចូលទទួល២៤ម៉ោង។ 🙏អគុណទុកមុនបាទ🙏🙏🙏

ហើយកាលពីមួយម៉ោងមុននេះ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៧ បើយោងតាមការឲ្យដឹងថាពីបងប្រុសដែលសំភាសន៍ក្មេងប្រុសកម្សត់ផ្ទាល់ បានបញ្ជាក់ថា តាមពិតអ្នកដែលវ៉ៃក្មេងប្រុស គឺមិនមែនជាម្តាយចុងទេ គឺជាឪពុកចុងរបស់គេ ប៉ុន្តែដោយសារតែប្អូនប្រុសហាក់មានសតិនិងស្មារតីមិននឹងនរ ទើបនិយាយច្រលំបែបនេះ។





វីដេអូខាងក្រោម:



