កោះកុងៈ ប៉ូលិសខេត្តព្រៃវែងម្នាក់ បានមកលេងបងប្អូននៅខេត្តកោះកុង ហើយបានជួបជុំគ្នាផឹកស្រាស្រវឹង ចុះទៅបត់ជើងនៅលើកន្ទុយទូក បានធ្លាក់ ទឹក លង់ស្លាប់យ៉ាងអាណោចអាធ័ម។
ករណីនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចកំពុងផែ ទទួលទិញផលនេសាទ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធិន ពៃ ជាអនុសេនីយ៍ទោ ធ្វើជាប៉ូលិសនៅខេត្តព្រៃវែង ឈ្មោះហៅក្រៅ វឹន សុជាតិ។
ក្រោយកើតហេតុ សមត្ថកិច្ចស្រុក សហការជាមួយជំនាញពេទ្យខេត្ត ចុះធ្វើកោសល្យវិច័យ ឃើញថា ជនរងគ្រោះពិតជាស្រវឹងធ្លាក់ទឹកស្លាប់មែន រួចបានប្រគល់ពសទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




