Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ បុរស​ជា​ម្ចាស់​ហាង​កាហ្វេ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួនកាលពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ក្រោយ​​ប៉ុនប៉ង​ចាប់​រំលោភ​ទៅលើ​នារី​ជា​កម្មករ​រត់​តុ​ក្នុង​ហាង​កាហ្វេ​របស់ខ្លួន នៅ​ចំណុច​​បន្ទប់​គេង​របស់​ក្មេងស្រី​រងគ្រោះ ស្ថិតក្នុង​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល។

ជនរងគ្រោះ​ឈ្មោះ ស.ស.ណ ភេទ​ស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករត់​តុ​កាហ្វេ។ ចំណែក​ជនសង្ស័យ​ឈ្មោះ អ៊ីវ វណ្ណា ភេទ​ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់​ហាង​លក់​កាហ្វេ មាន​ទីលំនៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ។

នារីរងគ្រោះ បានឲ្យដឹងថា នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ វេលា​ម៉ោង៨យប់​ ក្រោយពេល​លក់​កាហ្វេ​រួចជនសង្ស័យ​បាន​ចូលដេក​ក្នុង​បន្ទប់​របស់ខ្លួន ចំណែក​នារី​រងគ្រោះ ក៏បាន​ចូល​បន្ទប់ដេក​របស់ខ្លួន​ជាធម្មតា។ លុះ​វេលា​ម៉ោង១០យប ជនសង្ស័យបាន​ចូលមក​បន្ទប់​លួងលោម​ស្ទាបអង្អែល​នាង ដើម្បី​រួមភេទ ប៉ុន្តែនាង​មិន​ព្រម​ ទើប​ជនសង្ស័យ​បាន​ចូលដេក​បន្ទប់​ខ្លួន​វិញ។ រហូតដល់​វេលា​ម៉ោង២ទៀបភ្លឺ​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យបាន​ចូលមកក្នុង​បន្ទប់​ជនរងគ្រោះ​លួងលោម​ម្តងទៀត ដោយបាន​ដោះ​សម្លៀកបំពាក់​ចេញពី​ខ្លួន​នាង រួច​បាន​ស្ទាបអង្អែល​ប្រដាប់ភេទ ដោយ​នាង​មិន​ហ៊ាន​រើបម្រះ​ឡើយ ពីព្រោះ​ខ្លាច​ថៅកែ​របស់ខ្លួន។ នារីរងគ្រោះ បន្តថា លុះ​ព្រឹក​ឡើង នាងបាន​ទូរ​សព្ទ័​មក​ម្តាយ​រៀបរាប់​អំពី​រឿងហេតុ​ខាងលើ ពេលឮដូចនោះ ម្ដាយនារីរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹង។

ក្រោយទទួលបានពាក្យបណ្ដឹង​ភ្លាម សមត្ថកិច្ច​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​គយ បាន​នាំខ្លួន​ឈ្មោះ អ៊ីវ វណ្ណា មក​ធ្វើការ​សាកសួរ។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យបាន​សារភាពថា ខ្លួន​ពិតជា​បាន​ស្ទាបអង្អែល​ប្រដាប់ភេទ ប៉ះពាល់​រាងកាយ​នារី​រងគ្រោះ​ពិតប្រាកដ​មែន។

បច្ចុប្បន្នជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្តតាម​នីតិវីធី៕

រីឯ​វត្ថុតាង​ចាប់យក​មាន អាវយឺត​ដៃ​វែង​ពណ៌​ក្រហម ចំនួន១, អាវយឺត​ពណ៌​ខ្មៅ ចំនួន១, ខោជើងវែង ចំនួន១ (យឺត) និង​ខោ​ទ្រនាប់​ពណ៌​ស ចំនួន១ ជា​របស់​ជនរងគ្រោះ ខោ​ជើង​ខ្លី​ពណ៌​ស​ឆ្នូត​ខៀវ ចំនួន ១ ជា​របស់​ជនសង្ស័យ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor