Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រដ្ឋវ៉ាស៊ីងតោនៈ លោក Larry Creekmore គឺជាប្រធានក្រុមពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន DuPont បាននិយាយកាលពីយប់ថ្ងៃចន្ទថា មនុស្សយ៉ាងហោច៣នាក់ បានស្លាប់ និងជាង១០០នាក់ផ្សេងទៀត រងរបួស ពេលដែលរថភ្លើងដឹកអ្នកដំណើរ Amtrak បានធ្លាក់ផ្លូវ នៅរដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាមេរិក។

ក្រុមអាជ្ញាធរ បានឲ្យដឹងថា រថភ្លើង Amtrak Cascades 501 បានចាប់ផ្តើមដំណើរលើកដំបូងរបស់ខ្លួន នៅលើផ្លូវរត់ថ្មី ពេលដែលរថភ្លើងរត់ធ្លាក់ផ្លូវ នៅជិតក្រុមហ៊ុន DuPont ជាហេតុធ្វើឲ្យរថភ្លើងចំនួន១៣ទូ ធ្លាក់ចេញពីផ្លូវឆ្លងកាត់ពីលើផ្លូវមួយទៀត Interstate 5 ស្របពេលដែលកំពុងមានការធ្វើចរាចរណ៍ដ៏មមាញឹកនោះ។

លោក Ed Troyer គឺជាអ្នកនាំពាក្យការិយាល័យតម្រួតស្រុក Pierce បាននិយាយថា អ្នកស្លាប់ទាំងអស់នៅក្នុងរថភ្លើង។

ដោយឡែក លោក Cary Evans គឺជាអ្នកនាំពាក្យរបស់មន្ទីរពេទ្យ CHI Franciscan Health បានឲ្យដឹងថា មនុស្សជាង១០០នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យ នៅក្នុងស្រុក Pierce និងស្រុក Thurston ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអាជ្ញាធរ មិនបានបញ្ជាក់ពីមូលហេតុ ដែលបណ្តាលឲ្យមានហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនេះ កើតឡើងនោះទេ ប៉ុន្តែសំនួរបានចោទភ្លាមៗ ពាក់ព័ន្ធនឹងល្បឿនរបស់រថភ្លើង ពេលដែលវាបើកបុកផ្លូវកោង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor