Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្នុងរាត្រីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៧ នេះ ដើម្បីអបអរកម្មវិធីបើកសម្ភោធហាង ផែសមុទ្រ សាខាទី២ នៅតាខ្មៅ កញ្ញា តូតា បានអញ្ជើញមិត្តសិល្បះករ សិល្បះករណីចូលរួមជាច្រើននាក់ ក្នុងនោះក៏មានតារាចំរៀង នាយចឺម នឹងពេជ្រ ថៃ ផងដែរ។

ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ បើយោងតាមរយៈវីដេអូថតដោយផេចហ្វេសបុកឈ្មោះ Angkorthom Magazine បានថតជាប់នៅសកម្មភាព និងទិដ្ឋភាពនានា នៅក្នុងហាងទាំងមូល។ ក្នុងនោះក៏អាចមើលឃើញ កុមារី ពេជ្រ ថៃ បានអង្គុយទល់មុខនឹងនាយចឺម ហើយគេក៏ឃើញអ្នកទាំងពីរនិយាយឆ្លងឆ្លើយគ្នាផងដែរ។

ប៉ុន្តែ មហាជនហាក់មានការចាប់អារម្មណ៍ចំពោះ មនុស្សប្រុសស្រីដែលអង្គុយក្បែរ ពេជ្រ ថៃ ហើយក៏មានការងើយឆ្ងល់ក៏សួរបញ្ជាក់។ អ្នកសារព័ត៌មានរបស់ Angkorthom Magazine ក៏បានឆ្លើយថាស្រីប្រុសទាំងពីរនាក់នោះគឺពិតជាឪពុកម្តាយរបស់ពេជ្រ ថៃ ពិតប្រាកដមែន។

សូមទស្សនាវីដេអូខាងក្រោម:

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor