Sponsor
រិទ្ធី

កញ្ញា កឹម មនោវិទ្យា បានធ្វើជាសាក្ខីកម្មក្នុង បទបង្ហាញលើប្រធានបទ "ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា" ដែលបានរៀបចំឡើងដោយតំណាងអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកនិងប្រតិភូសហភាពអឺរ៉ុប ប្រចាំនៅអង្គការសហប្រជាជាតិ នៅបូរីញូវយ៉ក កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៧

កញ្ញា អគ្គនាយករងកិច្ចការទំនាក់ទំនងសាធារណ: របស់អតីតបក្សសង្គ្រោះជាតិរូបនេះ បានស្នើដល់សមាជិក នៃអង្គការសហប្រជាជាតិ (អ.ស.ប) UN បីចំណុច៖ 

ទី១ ដាក់បញ្ហាប្រទេសកម្ពុជាក្នុងកិច្ចប្រជុំមហាសន្និបាត អ.ស.ប ក្នុងខែកុម្ភ: ឆ្នាំ២០១៨

ទី២ ស្នើឱ្យ UN កោះប្រជុំប្រទេសម្ចាស់ហត្ថលេខីសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស តើប្រទសកម្ពុជាបាននិងកំពុងរំលោភសន្ធិសញ្ញានេះដែរឬទេ ដោយចាត់បេសកជនមកស៊ើបអង្កេតផ្ទាល់ពីស្ថានភាពកម្ពុជាបច្ចុប្បន្ន

និងទី៣ ស្នើឱ្យUN ពិចារណាព្យួរអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor