ពោធិ៍សាត់ៈ ស្រ្តីម្នាក់ ត្រូវសព្វពស់ពិសមិនស្គាល់ប្រភេទ ខាំស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងរន្ធត់ ខណៈស្រ្តីរងគ្រោះកំពុងច្រូតស្បូវ នៅវាលស្មៅជាមួយម្ដាយមីងខាងក្រោយភូមិ កាលពីវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុចវាលស្មៅខាងក្រោយភូមិ ស្ថិតក្នុងភូមិពុទ្រ្ធាម ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ស្រ្តីរងគ្រោះ(សត្វពស់ពឹសខាំ)ឈ្មោះ អ៊ុ សាម៉ុន អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ មានប្តី និងកូនប្រុសស្រីចំនួន៧នាក់។
ប្រភពខាងលើបន្តថា ស្រ្តីរងគ្រោះ ត្រូវសត្វពស់ពិសខាំស្លាប់ភ្លាប់ៗ ខណៈដែលគាត់កំពុងច្រូតស្បូវជាមួយម្ដាយមីងឈ្មោះ ង៉ែត ហួយ អាយុ៧១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ ឃុំជាមួយគ្នា ហើយការដែល(សត្វពស់ពិសខាំ)ស្លាប់យ៉ាងរន្ធត់នេះ ខាំចំកញ្ចឹងកផ្នែងខាងឆ្វេង បណ្ដាលឲ្យស្លាប់ភ្លាម ប៉ុន្តែគេមិនដឹងថា សត្វពស់ពិសនេះជាប្រភេទអ្វីនោះទេ តែវាសាហាវណាស់ពិសខ្លាំង(ចឹកឬខាំ)ភ្លាមធ្វើឲ្យស្លាប់មួយរំពេចបែបនេះ។
ប្រភពដដែលខាងលើបន្តទៀតថា ក្រោយកើតហេតុសមត្តកិច្ចនគរបាល ទទួលបានព័ត៌មាននោះភ្លាម ទើបចុះដល់ផ្ទះជនរងគ្រោះ ដើម្បីធ្វើការពិនិត្យ លទ្ធផល៖ ពុំមានឃើញស្លាកស្នាមអ្វីគួរឲ្យសង្ស័យក្នុងករណីអំឃាតកម្មអ្វីនោះទេ ក៏សន្និដ្ឋានជនរងគ្រោះអាចស្លាប់ដោយសារសត្វពស់ពិសខាំពិតប្រាកដ ទើបធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

