ក្នុងកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាព្រឹកនេះ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សម្តេច ហ៊ុន សែន បានបោះឆ្នោតជាប់ជាស្ថាពរដើម្បីគាំទ្របេក្ខភាពប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាការជំនាញទាំង១០ក្នុងរដ្ឋសភា ក្នុងនោះគណបក្សហ្វ៊ុន ស៊ិនប៉ិច ទទួលបានប្រធានគណៈកម្មាធិការជំនាញ ៥ អនុប្រធាន និងសមាជិកជាច្រើនទៀត។
ប្រធានគណៈកម្មាធិការជំនាញទាំង ៥ រួមមាន៖
-លោក ញ៉េប ប៊ុនជិន ប្រធានគណៈកម្មាការទី១(គណៈកម្មាការសិទ្ធិមនុស្ស ទទួលបណ្តឹង អង្កេត និងទំនាក់ទំងរដ្ឋសភា-ព្រឹទ្ធសភា)
-លោក យឹម សាវី ប្រធានគណៈកម្មាការទី៣ (គណៈកម្មាការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក)
-លោក ផាន់ សុទ្ធី ប្រធានគណៈកម្មាការទី៧ (គណៈកម្មាការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍)
-លោក ចាប ញ៉ាលីវុធ ប្រធានគណៈកម្មាការទី៨ (គណៈកម្មាការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី)
-លោក ប៉ោ ប៊ុន ស្រ៊ុំ ប្រធានគណៈកម្មាការទី១០ (គណៈកម្មាការបោសសម្អាត និងប្រឆាំងអំពើពុករលួយ)។
លោក យូ ហុកគ្រី ត្រូវបានបោះឆ្នោតឱ្យធ្វើជាអនុប្រធានទី១ រដ្ឋសភា ដែលជាអតីតតំណែងរបស់ លោក កឹម សុខា។
