Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្មេងប្រុសម្នាក់ បានរងរបួសស្រាល ក្រោយពីមានជម្លោះគ្នាជាមួយយុវជនម្នាក់ទៀត ដែលជាមិត្តភក្ដិតាមឆាតបណ្ដាញសង្គមហ្វេដប៊ុក។ លុះពេលបានជួបមុខគ្នា ក្នុងខណៈពេលដែលមិត្តភក្ដិខាងលើ រួមជាមួយបក្ខពួកម្នាក់ទៀត កំពុងជិះម៉ូតូមួយគ្រឿង ក៏មានការឌឺដងដាក់គ្នា ហើយក៏ត្រូវមិត្តភក្ដិយកមួកសុវត្ថិភាពវាយចំក្បាល បែកហូរឈាមប៉ុន្តែរងរបួសស្រាលប៉ុណ្ណោះ។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្សារជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពសាក្សីដែលនៅកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ហួត អាយុ១៦ឆ្នាំ។ ចំណែកយុវជនដៃដល់ ត្រូវបាននគរបាលចាប់ខ្លួនបានទាំ២នាក់ ម្នាក់ឈ្មោះ ប៊ុន ចាន់ណារិទ្ធ ហៅ ពិសិដ្ឋ អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងម្នាក់ទៀតឈ្មោះ ជឿន ចាន់ដារ៉ា អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុភាគីទាំងសងខាង គឺបានឈ្លោះគ្នាតាមឆាត ។ ដោយបានជេរគ្នាទៅវិញទៅមក នៅតាមឆាតនោះយ៉ាងចាស់ដៃ ផ្ដើមចេញពីជនរងគ្រោះអាយុតិចជាងតែហៅជនដៃដល់អាមឹង។ មិនតែប៉ុណ្ណោះជនដៃដល់បានប្រាប់ជនរងគ្រោះតាមឆាតថា (ឯងកុំឲ្យអញជួបមុខឲ្យសោះ)។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលគំរាមពីពេលព្រឹក លុះដល់វេលាថ្ងៃត្រង់ ខណៈដែលក្មេងប្រុសរងគ្រោះកំពុងអង្គុយនៅកន្លែងលក់សាច់ជ្រូក ក្នុងផ្សារជម្ពូវ័ន។ស្រាប់តែលេចមុខជនដៃដល់ និងបក្ខពួកជិះម៉ូតូម៉ាក ហុងដាប៊ីត ពណ៌ក្រហម អត់ស្លាកលេខទៅដល់ ក៏បានឌឺដងដាក់គ្នារហូតឈានដល់ការប្រើហិង្សាវាយតប់គ្នាហើយជនដៃដល់ឈ្មោះ ប៊ុន ចាន់ណារិទ្ធ ហៅ ពិសិដ្ឋ ទាញមួកសុវត្ថិភាពវាយក្មេងប្រុសរងគ្រោះ បណ្ដាលឲ្យរងរបួសស្រាល ប៉ុន្តែបែកក្បាលហូរឈាមតិចៗដែរ។ ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើល ហើយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ចុះទៅអន្តរាគមន៍ចាប់ខ្លួនជនដៃដល់ និងបក្ខពួកនាំទៅសាកសួរ និងធ្វើការណែនាំ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor