Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​មួយ​អណ្តែត​ទឹក​រសាត់​មក​អែប​មាត់ច្រាំង​នៃ​សមុទ្រ​ក្បែរ​គល់​ស្ពាន​ស្រែអំបិល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​សាលា​ម្នាង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង​។

អធិការ​នគរបាល​ស្រុកស្រែ​អំបិលលោក​វរសេនីយ៍ឯក ម៉ា ទី បានដឹង​​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ ថា សព​បុរស​ខាងលើ ​មាន​អាយុ​ប្រហែល​៣៥​ឆ្នាំ បាន​ស្លាប់​ដោយ​លង់ទឹក​ច្រើន​ថ្ងៃ​មក​ហើយ ព្រោះ​សភាព​សព​ឡើង​ហើម​ស្អុយ និង​មិន​មាន​ស្លាកស្នាម​អ្វី​ទាំងអស់​នៅ​លើ​ដងខ្លួន។

ហើយ​ពេល​នេះ​សព​ត្រូវ​បាន​សមត្ថកិច្ច​ស្រង់​យក​មក​រក្សា​ទុក​នៅ​ក្នុង​វត្ត​ស្រែអំបិល ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក ព្រោះ​ព័ត៌មាន​ចុង​ក្រោយ​សមត្ថកិច្ច​ទទួល​បាន​ថា សព​បុរស​ខាងលើ​មាន​ក្រុម​គ្រួសារ​រស់នៅ​ខេត្តកំពង់ស្ពឺ ហើយ​ជន​រង​គ្រោះជា​មនុស្ស​វិកលចរិត​ទៀត​ផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor