ភ្នំពេញៈ ប្រធានគណបក្សយុវជនកម្ពុជា ដែលទើបតែប្រឡូកនិងវិស័យនយោបាយរយៈពេលប៉ុន្មានឆ្នាំនេះ បានហៅការដាក់ទណ្ឌកម្មរឹតបណ្តឹងទិដ្ឋការ ឬវីសារចំពោះមន្ត្រីជាន់ខ្ពស់កម្ពុជា គឺដើម្បីផ្ទាញ់ផ្ចាល់ ឬបញ្ឈឺសាធារណៈរដ្ឋប្រជាមានិតចិន។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៩ ធ្នូឆ្នាំ ២០១៧ថា ទង្វើរបស់អាមេរិកមកកម្ពុជាបច្ចុប្បន្ននេះ បង្ហាញកាន់ តែច្បាស់អំពីការនៅពីក្រោយខ្នងអតីតបក្សសង្រ្គោះជាតិ និងការនៅពីក្រោយខ្នងលោក កឹម សុខា តាមរយៈការដាក់ទណ្ឌកម្មបិទវីសារមិនឲ្យហើរចូលទឹកដីអាមេរិក។
ប្រធានគណបក្សដែលមានវ័យក្មេងជាងគេក្នុងចំណោមគណបក្សនយោបាយនៅកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា«ជាការពិតការដាក់ទណ្ឌកម្មរបស់អាមេរិកនាពេលថ្មីៗ នេះ វាមិនមានអ្វីប៉ះពាល់ដល់ជីវិតរបស់ខ្ញុំនោះទេ ដោយហេតុថាខ្ញុំ ពេជ្រ ស្រស់ គ្មានជីដូន ជីតា ឬពាណិជ្ជកម្មក្នុងទឹកដីអាមេរិកនោះឡើយ ក៏ប៉ុន្តែបើយើងវិភាគឲ្យវែងឆ្ងាយ ទៅគឺប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជាទាំងមូល ពីព្រោះថា ភាគីអាមេរិកយកប្រទេសកម្ពុជា ជាល្បែងផ្ចាញ់ផ្ចាល់អំណាចរវាងអាមេរិក និងចិន ហើយប្រជាពលរដ្ឋខ្មែរជាអ្នករងគ្រោះ អ្វីដែលគួរឲ្យកត់ស ម្គាល់ នោះគឺថាចិនកាន់ជើងរដ្ឋាភិបាលកម្ពុជានឹងអាមេរិកកាន់ជើងអតីតបក្សសង្រ្គោះជាតិព្រមទាំងកាន់ជើងលោក កឹម សុខា រីឯអ្នកនយោបាយឡឺកឺខ្មែរមួយចំនួនវិញ គឺទះដៃត្រេកអរ ចំពោះល្បែងផ្ចាញ់ផ្ចាលនេះទៅវិញ»។
ជាមួយគ្នានោះដែរ លោក ពេជ្រ ស្រស់ ក៏បាននិយាយអំពីការប៉ះពាល់នូវការគោរពសិទ្ធិមនុស្សវិញ គឺជាប្រទេសហ្វីលីពីនក្រោមការដឹកនាំរបស់លោក ឌូទឺតេ ទៅវិញទេ ដែលប៉ះពាល់ដល់ការគោរពសិទ្ធិមនុស្សយ៉ាងខ្លាំងបំផុត។ ប៉ុន្តែសហរដ្ឋអាមេរិក មិនបានដាក់ទណ្ឌកម្មអ្វីទាល់តែសោះលើប្រទេសហ្វីលីពីនមួយនេះ។
លោកបន្តថា ក្នុងន័យនេះ សហរដ្ឋអាមេរិកកំពុងបង្ហាញកាន់តែច្បាស់ថា ខ្លួនកំពុងនៅពីក្រោយខ្នងអតីតគណបក្សសង្រ្គោះជាតិ និងលោក កឹម សុខា ដែលមិនអាចប្រកែកបាននោះឡើយ។
លោក ពេជ្រ ស្រស់ ក៏បានលើកឡើងថា ក្នុងមានជាអ្នកនយោបាយជំនាន់ក្រោយ មិនចង់ឃើញប្រទេសមហាអំណាចមួយទាំងមូលអនុវត្តកិច្ចការបរទេសមាន ភាពលំអៀងនោះឡើ យ ហើយអ្វីដែលខ្ញុំបានលើកឡើងនេះ គឺខ្ញុំមានបំណងការពារនូវកិត្តិយស នៃប្រទេសកម្ពុជា លើឆាកអន្តរជាតិតែប៉ុណ្ណោះ សូមកុំយល់ច្រឡំថា ខ្ញុំកើតទុក្ខមិនសុខចិត្តជំនួសគ្រួសារអភិជនណាមួយឲ្យសោះ ពីព្រោះពួកទាំងនោះ (អភិជន)មិនបានឲ្យអង្កខ្ញុំមួយកំប៉ុងដាំបាយស៊ីនោះឡើយ ប៉ុន្តែទឹកដីប្រទេសកម្ពុជា គឺជាផ្ទះរបស់ខ្ញុំ និងជាផ្ទះរបស់បងប្អូនខ្មែរទាំងអស់គ្នា ទើបខ្ញុំចេញមុខការពារយ៉ាងដូច្នេះ។
សូមជម្រាបថា កម្ពុជាបានទុកសាធារណរដ្ឋប្រជាមានិតចិនជាមហាមិត្តយ៉ាងជិតស្និទ បំផុត ហើយចិនក៏បានទុកកម្ពុជាជាមិត្តយ៉ាងសំខាន់ ពិសេសនោះចិនអះអាងថាខ្នងបង្អែករបស់កម្ពុជាទៀតផង៕
