Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្មំពេញៈ  មិនដឹងថា​ផលិតកម្ម ថោន មានចេតនាឲ្យ​បទចម្រៀងមួយនេះផ្ទុះ ក្រោយដឹងថា មួយរយៈនេះ បទ​ចម្រៀងរបស់ខ្លួនស្ងាត់ឬយ៉ាងណា ឬក៏ចង់បង្ហាញជ្រុងមួយរបស់គ្រូ បានជានិពន្ធចម្រៀងបែបនេះ ចេញមក​វាយប្រហារគ្រូទាំងដឹងថា គ្រូ១ថ្ងៃ គ្រូមួយជីវិត។

ចម្រៀងនេះមានខ្លឹមសារឡើងភ្លៀវ ខណៈអ្នកនិពន្ធបទនេះ មិនមែនរួមចំណែកជួយសង្គមទេ តែជាគំនិតដាស់តឿនឲ្យ​សិស្សភ្លេចគុណគ្រូទៅវិញ ការនិពន្ធបទបែបនេះ ប៉ះពាល់ខ្លាំងណាស់ ដល់ទឹកចិត្តគ្រូបង្រៀនទូទៅ ដែលពួកគាត់ខំប្រឹងប្រែងបង្រៀនសិស្សអស់ទាំងចិត្ត និងកាយ។  សួរមួយលោកអ្នកនិពន្ធ តើលោកអាចរាប់ឈ្មោះគ្រូរបស់លោក ដែលបានបង្ហាត់បង្រៀនឲ្យលោកចេះនិពន្ធមកដល់ថ្ងៃនឹងអស់ទេ? មិនបានសងគុណពួកគាត់ សូមកុំរកនឹកចំណុចអាក្រក់១លើ១លានមកធ្វើឲ្យ​ប៉ះពាល់ដល់ទឹកចិត្តគ្រូបង្រៀនទូទាំងប្រទេស។

បើលោកមិនគោរព មិនដឹងគុណគ្រូរបស់លោកកុំបង្វក់កូនខ្មែរ ឲ្យ​មិនស្គាល់ពីតម្លៃរបស់គ្រូបង្រៀនតាមរយៈបទចម្រៀង។ សុំទោសដែលសរសេរអារម្មណ៍ពិត។

បទ​ច​ម្រៀង​ថ្មី ដែ​ល​លេច​ចេ​ញ​ការ​រិះ​គន់ ​ត្រូ​វបា​ន​ផលិត​កម្ម​ថោ​ន ប​ញ្ចេញកា​លពី​ចុ​ងសប្តាហ៍​នេះ​ នៅលើ​គេទំ​ព័​រ​ហ្វេស​ប៊ុក​រ​ប​ស់ខ្លួ​ន។ ក្រោ​យកា​រ​ប​ញ្ចេញ​គេឃើ​ញ​មាន​កា​ររិះ​គន់ជាច្រើ​ន​ថា ប​ទច​ម្រៀងនេះមា​នអ​ត្ថ​ន័យ ​បន្ទា​បត​ម្លៃគ្រូ​បង្រៀ​នទៅ​វិញ បើទោះ​បី​ជាប​ទចម្រៀ​ងនេះ​ ចង់​ឲ្យ​គ្រូប​ង្រៀន​គោ​រព​តាម​ក្រម​សីល​ធ​ម៌វិ​ជ្ជាជី​វៈ​ក្តី។​ ​អ្នកនិ​ពន្ធ​សម័​យថ្មី​បា​ននិ​ពន្ធប​ទចម្រៀងមួ​យប​ទ ដែល​មាន​ចំ​ណង​ជើ​ងថា «គ្រូប​ង្រៀន​ស្រ​វឹងស្រា»​ ដែលក្នុ​ង​ខ្លឹម​សារនោះ បញ្ជាក់​ថា «ឲ្យតែ​ស្រវឹ​ង គ្រូកាច​ច​ម្លែក បង្រៀន​ប្លែកៗ ខឹង​ស្រែក​ ខឹង​វាយ» ដែលក្នុ​ងន័​យ​នេះ គឺហាក់​ដូច​ជាមើ​លស្រា​លចំពោះ​គ្រូបង្រៀន​បន្តិច​ហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor