Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ មានគ្រោះថ្នាក់ចរាចរមួយ ដ៏គួរឲ្យរន្ធត់រវាងរថយន្ត១គ្រឿងម៉ាកកាម៉ារី បុកជាមួយម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់ ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង៦៖៣៥នាទី ថ្ងែទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះឈ្មោះ ធុច ណាត លើផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូលេខ២៨២-២៨៣ ស្ថិតនៅភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរ បណ្តាលឲ្យស្លាប់មនុស្សស្លាប់ និងរងរបួសធ្ងន់២នាក់ អ្នកបើកបរម៉ូតូមានឈ្មោះ ហ៊ីន ខ្មៅ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិទំពួន មុខរបរ កសិករ (របួសធ្ងន់) បើកបរម៉ូតូម៉ាក វេវ ពណ៌ក្រហម គ្មានស្លាកលេខ។ អ្នករួមដំណើរ ទី១.ឈ្មោះ ជុញ ណិវ (ជាប្រពន្ធ) អាយុ៣៧ឆ្នាំ ជនជាតិទំពួន មុខរបរ កសិករ (ស្លាប់ក្រោយពេលទៅដល់ពេទ្យ)។ ទី២.ឈ្មោះ ខ្មៅ ហេវ (ជាកូន) ភេទប្រុស អាយុ ៦ឆ្នាំ ជនជាតិទំពួន (របួសធ្ងន់) អ្នកទាំង៣នាក់ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ចំណែកអ្នកបើកបររថយន្តមានឈ្មោះ ភ័ណ្ឌ ពន្លក ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បើកបររថយន្តម៉ាក កាម៉ារី សេរីឆ្នាំ៩១ ពាក់ស្លាកលេខ ភ្នំពេញ 2B-4861 មានអ្នករួមដំណើរ៣នាក់(ស្រី) ពុំមានរងរបួសទេ។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញ នៃអធិការដ្ឋានគរបាលស្រុកលំផាត់ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលបាតាង ចុះត្រួតពិនិត្យវាស់វែងកន្លែងកើតហេតុ និងបញ្ជូនជនរងគ្រោះ ទៅសង្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្ត តាមរថយន្តឯកជន។ ដោយឡែករថយន្តបង្ក និងម៉ូតូ ត្រូវបានដកហូតយកមករក្សាទុកនៅអធិការដ្ឋាន បណ្តោះអាសន្ន និងបានឃាត់ខ្លួនអ្នកបើកបររថយន្ត ជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor