ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ២០១៧នេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានថ្លែងសុន្ទរកថាក្នុងឱកាសជួបជុំ ជាកម្មករនិយោជិត និយោជក នៅឯតំបន់អូដឹមជាងមួយម៉ឺននាក់ថា សម្ដេចនឹងពង្រីកវិសាលភាពដេីម្បីបញ្ជូនពលរដ្ឋខ្មែរ ឲ្យធ្វេីពលករនៅបណ្ដាប្រទេសផ្សេងៗបន្ថែមទៀតដូចជាប្រទេសថៃ និងកូរ៉េ ជាដេីម។




យ៉ាងណាមិញក៏មានមតិរិះគន់ដូចគ្នាទាក់ទិននឹងប្រធានបទបញ្ជូនពលករទៅក្រៅប្រទេសនេះថាជាការបង្អាប់បង្អោនជាតិសាសន៍ខ្លួន និងបង្ហាញយ៉ាងច្បាស់ពីភាពខ្វះចន្លោះផ្នែកវិស័យការងារនៅកម្ពុជា ។
