Sponsor
រិទ្ធី

នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី បានផ្ញើលិខិតបដិសេធទៅ លោក រ៉ុង ឈុន អតីសមាជីកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយបញ្ជាក់ថា៖ សំណុំរឿងកំពុងស្ថិតនៅក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភស្តុតាងនានា ហេតុនេះការចូលជួប ឬសួរសុខទុក្ខ អាចអនុញ្ញាតឱ្យតែមេធាវី និងក្រុមគ្រួសារជនត្រូវចោទដែលមិនទាន់ទិននៅក្នុងរឿងតែប៉ុណ្ណោះ។ សម្រាប់អ្នកដទៃផ្សេងទៀត ការចួលសួរសុខទុក្ខអាចអនុញ្ញាតឱ្យបានក្រោយពីចៅក្រមបានបំពេញកិច្ចចាំបាច់មួយចំនួនរួចរាល់សិន។ 

ដូចនេះការសុំជួបសួរសុខទុក្ខលោក កឹម សុខា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៩:៣០នាទីព្រឹក មិនអាចអនុញ្ញាតជូនបានទេ។

លិខិតនេះឆ្លើយតបទៅនឹងលោក រ៉ុន ឈុន រួមទាំងសហការី៧នាក់ផ្សេងទៀត បានស្នើសុំទៅសួរសុខទុក្ខ លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងថ្លុង នៅនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៩:៣០នាទីព្រឹក។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor