Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកភ្នំព្រឹកឃាត់ខ្លួន បន្ទាប់ពីបានប្រើអំពើហិង្សាទៅលើភរិយា ដែលកំពុងពពោះ២ខែ រហូតឈឺរីងរៃស្លាប់ ក្រោយពីវាយបាន៤ថ្ងៃប៉ុណ្ណោះ បើទោះបីជា​ប្តីបានដឹងកំហុស ព្រមទាំងបាននាំគ្រូពេទ្យឲ្យ​មកព្យាបាលដល់ផ្ទះយ៉ាងណាក៏ដោយ ។

គួរបញ្ជាក់ថា ហេតុការណ៍អំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើងតាំងពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៧យប់ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលបង្កឡើងដោយបុរសជាប្តីឈ្មោះ ធឿន សុភ័ក្រ្ត អាយុ៣៤ឆ្នាំ បានទាត់ និងវាយដោយដៃ ទៅលើប្រពន្ធ ឈ្មោះ ឡាយ សុខា អាយុ៣៥ឆ្នាំ ដែលមានផ្ទៃពោះចំនួនពីរខែ។

ក្រោយមកបានរយៈពេល២ថ្ងៃ ស្ត្រីរងគ្រោះបានរលូតកូន ទើបស្វាមីមានការព្រួយបារម្ភ ក៏បានហៅគ្រូពេទ្យឲ្យ​មកព្យាបាលដល់ផ្ទះ ហើយក៏បានសុំទោសប្រពន្ធផងដែរ រាល់កំហុសឆ្គងទាំងអស់ ប៉ុន្តែផ្ទុយទៅវិញស្ត្រីរងគ្រោះ ហាក់ដូចជាចងគំនុំ នឹងស្វាមីមិនព្រមបាយ មិនព្រមទឹក ដោយផឹកតែស្រាទាំងសរសៃខ្ចី ដែលបញ្ហានេះ បានបង្កឲ្យ​ស្ត្រីរូបនោះ កាន់តែមានសភាពដុនដាបទៅៗ រហូសដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៩យប់ ស្ត្រីរងគ្រោះក៏បានលាចាកលោកទៅហើយ។

បច្ចុប្បន្នក្រោយពីបានរៀបចំធ្វើបុណ្យឲ្យ​ភរិយារួចមក បុរសជាស្វាមីត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនយកទៅកាន់អធិការដ្ឋាន ដើម្បីបន្តការសាកសួរ ជុំវិញករណីហិង្សាក្នុងគ្រួសារ ដោយបន្សល់នូវកូនស្រីម្នាក់អាយុ១១ឆ្នាំ ឲ្យរស់នៅជាមួយសាច់ញាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor