Sponsor
រិទ្ធី

នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “ អ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ” ដែលមានការចូលរួមពីអ្នកកាសែតមកពីអង្គភាពផ្សេងៗ មានអង្គភាពកាសែត វិបសាយ វិទ្យុ ទូរទស្សន៍ និងក្លឹប សមាគមអ្នកកាសែត លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសថា ប្រសិនបើយកច្បាប់ប្រកាសទ្រព្យសម្បត្តិរបស់កម្ពុជា ទៅអនុវត្តនៅសហរដ្ឋអាមេរិកវិញនោះ តំណាងរាស្ដ្ររបស់អាមេរិកជាប់ទោសគ្មានសល់ម្នាក់នោះទេ។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនេះបានលើកឡើងថា៖ អំពើពុករលួយនៅកន្លែងណាក៏មានដែរ នៅអាមេរិកក៏ធ្ងន់ធ្ងរជាងកម្ពុជាទៀត ខ្ញុំជួបព្រះរាជអាជ្ញារបស់អាមេរិក គាត់ថាស្រុកខ្មែរ ស្រួលណាស់ ហើយរឿងប្រកាសទ្រព្យសម្បត្តិស្រុកខ្មែរ ប្រសិនយកទៅអនុវត្តនៅអាមេរិកវិញ តំណាងរាស្ដ្រជាប់ទោសគ្មានសល់មួយទេ ព្រោះប្រទេសនោះរដ្ឋសភាមានអំណាចខ្លាំង។ 

បច្ចុប្បន្ននេះគ្មាននិយមន័យជាក់លាក់អំពីអំពើពុករលួយឡើយ តែបើមានអំពើពុករលួយអាចអយុត្តិធម៌សង្គម ធ្វើឲ្យការប្រណាំងប្រជែងផ្នែកសេដ្ឋកិច្ចមិនយុត្តិធម៌ នេះជាការបញ្ជាក់របស់ លោក ឱម យ៉ិនទៀង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor