Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ឌឹម សុវណ្ណរុំ សមាជិក គ.ជ.ប ថ្មី បានអះអាងថា លោកនឹងលាលែងពីតួនាទីចំនួនបី តែមិនបោះបង់ចោលការបង្ហាត់ជំនាញអ្នកសារព័ត៌មាននោះទេ ។

ទោះបីជាដំណឹងក្រៅផ្លូវការក្នុងការក្លាយជាអ្នកនាំពាក្យ គ.ជ.ប ថ្មីយ៉ាងណាក្តី លោក ឌឹម សុវណ្ណរុំ អតីតអ្នកនំាពាក្យ នៅសាលាក្តីខ្មែរក្រហម ដែលត្រូវបានអគ្គលេខាធិការរដ្ឋានរដ្ឋសភាសម្រេចជ្រើសរើសជាបេក្ខជនសមាជិក គ.ជ.ប ជំនួសសមាជិក គ.ជ.ប ចាស់ ដែលបានលាលែងតំ​ណែងបានឲ្យដឹងថា ប្រសិនបើមានការជ្រើសរើសឯកភាពថ្នាក់ដឹកនាំ គ.ជ.ប លោកនឹងទទួលតួនាទីនេះ។

លោក ឌឹម សុវណ្ណរុំ បានឲ្យដឹងថា បើនិយាយពីផ្លូវច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តិនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចែងថា គ.ជ.ប មានសិទ្ធិ និងកាតព្វកិច្ចតែងតាំង អ្នកនំាពាក្យមួយរូប ឬពីររូប។

លោកបញ្ជាក់ថា «សម្រាប់ការលើកឡើងថាខ្ញុំក្លាយជាអ្នកនំាពាក្យនៅ គ.ជ.ប ដូចជា លឿនពេក​ក្នុងរឿងនេះ។ ប៉ុន្តែអ្វីដែលខ្ញុំអាចឆ្លើយបានតាមផ្លូវច្បាប់ គឺ គ.ជ.ប អាចជ្រើសរើសអ្នកនំាពាក្យមួយរូប ឬពីររូបទៅតាមតម្រូវការរបស់ គ.ជ.ប អីញ្ចឹងរឿងថា ទទួល ឬមិនទទួលវាជាកិច្ចការមួយលឿនពេកសម្រាប់រឿងនេះ»

ជាមួយគ្នានោះដែរលោកឌឹម សុវណ្ណរុំ បានក៏បានលើកឡើងថា ប្រសិនបើលោក ក្លាយជាអ្នកនាំពាក្យនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ លោកនឹងបោះបង់ចោលតួនាទីនិងអ្នកនំាពាក្យសាលាដីខ្មែរក្រហម និងតួនាទីនៅស្ថាប័នផ្សេងៗទៀត។

លោកបានគូសបញ្ជាក់ថា «បន្ទាប់ពីកិច្ចនេះខ្ញុំត្រូវធ្វើដូចម្តេច ?  ច្បាប់ គ.ជ.ប. បានចែងថា នៅពេលដែលបុគ្គលត្រូវតែងតាំង ឬបោះឆ្នោតរួចគឺសមាជិកត្រូវតែលាលែងពី កិច្ចការទំាងអស់ដែលកំពុងធ្វើហើយរក្សាគោលជំហរក្នុងនាមសមាជិកគ.ជ.ប។ ខ្ញុំលាលែងដំណែងទំាងអស់ »

លោកបានបន្តថា នៅសាលាក្តីខ្មែរក្រហមនៅពេលបុគ្គល ត្រូវបានចប់ពីតួនាទី ហើយបុគ្គលិកត្រូវដាក់លិខិតលាលែងឲ្យបានមុនមួយខែទៅកាន់រដ្ឋបាលនៃអង្គជំនុំជម្រះ​សាលាដីខ្មែរក្រហមកម្ពុជា។  ចំពោះតួនាទីជាអនុប្រធានគណៈកម្មកាសិទ្ធមនុស្សវិញលលោកក៏បានដាក់ពាក្យលាលែងដែរ។

លោកបានគូសបញ្ជាក់ថា« ខ្ញុំនឹងដាក់ពាក្យលាលែងនៅស្ថាប័នពាក្យ ដែលខ្ញុំពាក់ព័ ន្ធទាំងអស់ នេះច្បាប់គេបានបែងចែងមកអីញ្ចឹង ។ ការងារត្រូវតែដំណើរការទៅដោយរលូន» 

សូមជម្រាបថា លោក ឌឹម សុវណ្ណរុំ មានតួនាទីជាអ្នកនំាពាក្យសាលាដីខ្មែរក្រហម អនុប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធវេទិការ សង្គមស៊ីវិលសង្គមកម្ពុជា។

លោកបានអះអាងថា មូលហេតុដែលលោកត្រូវបានអគ្គលេខាធិការដ្ឋានរដ្ឋសភាជ្រើសរើសជាសមាជិកគ.ជ.ប. ហើយត្រូវរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធ វេតីការសង្គមស៊ីវិលកម្ពុជា។

លោកថាក្នុងការងារសង្គមស៊ីវិលលោកបានធ្វើតាមពីលោកអ្នកសារព័ត៌មាន នៅក្នុងឆ្នាំ ១៩៥   រួចវិវត្តន៍ខ្លួនពីស្ថាប័នមួយទៅស្ថាប័នមួយ ដើម្បីកសាងអភិវឌ្ឍន៍សង្គមជាតិ ដូចអ្នកសារព័ត៌មាននាពេលបច្ចុប្បន្នអីញ្ចឹង។

យ៉ាងណាក្តីអតីតអ្នកសារព័ត៌មានជើងចាស់រូួបនេះបានអះអាងលោក មិនបោះបង់ចោលការបង្ហាត់ជំនាះសារព៏ត៌មាននោះទេ ព្រោះថាលោកបានចូលចិត្តវាជាយូរមកហើយ។ ជាងនេះលោកឆ្លង់ការត់អាជីពនេះ​អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

សូមជម្រាបថាលោក ឌឹម សុវណ្ណរុំ រួមទាំងលោក នុត សុខុម ដែលមានតូនាទីជាអនុប្រធានគ.ជ.ប និងលោកហ៊ែល សារ៉ាត់ជាសាមជិក ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តកាលពីថ្ងៃទី៧  ធ្នូឆ្នាំ២០១៧  ដោយសំឡេង១០៤ នៃចំនួនសមាជិករដ្ឋសភាទំាងមូល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor