
កាលពីដើមសប្តាហ៍កន្លងទៅនេះ លោកឧកញ៉ាចិត្តបុណ្យ ឌួង ឆាយ ដែលបងប្អូនបានស្គាល់ដោយសារតែការធ្វើសប្បុរសធម៌របស់លោក បានធ្វើការសម្ពោធក្លឹប SOUND CLUB ជាផ្លូវការ និងពិធីខួបកំណើត របស់ខ្លួនក្នុងថ្ងៃតែមួយ។ យោងតាមការ live វីដេអូនៅក្នុងហ្វេសប៊ុកផេក លោកបានធ្វើការថ្លែងអំណរគុណ ចំពោះអតិថិជនដែលបានអញ្ជើញចូលរួម និងបានធ្វើការជូនពរថ្ងៃខួបកំណើត។
ក្រឡែកមកមើលអី្វដែលពិសេសនោះ គឺលោកបានបង្ហើបឲ្យដឹងថានៅក្នុងថ្ងៃនោះលោកបានលក់ដាច់ស្រាមួយដប គឺម៉ាក john walker តម្លៃមួយមឺុនដុល្លារ ដែលដៃគូភាគហ៊ុនរបស់លោកបានជាវ ដើម្បីអបអរសាទរថ្ងៃខួបកំណើត។ លោកក៏បានបញ្ជាក់ថាលោកនឹងដកប្រាក់ដែលលក់បាននេះចំនួន ១០០០ដុល្លារ យកទៅធ្វើនូវអំពើសប្បុរសធម៌ក្នុងថ្ងៃខួបកំណើតភរិយារបស់លោកនៅថ្ងៃទី២១ ខែធ្នូ ខាងមុខនេះ។
សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖