Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូចេញពីរាំកម្សាន្ដក្នុងក្លឹបប្លូឡាញផ្លូវ២៧១ ត្រូវខ្មាន់កាំភ្លើងដេញតាមបាញ់ ប្រហាកាលពីវេលាម៉ោង៣៖២០នាទីទាបភ្លឺ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅលើស្ពានអាកាស់ស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន រាជធានីភ្នំពេញ។

បើតាមសម្ដីអ្នកដែលឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាក ឌូក ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ1GP-9640 ជិះតាមបណ្ដោយផ្លូវលេខ២៧១ ទិសដៅពីត្បូងទៅជើង ហើយក៏មានរថយន្ដមួយគ្រឿងម៉ាក រ៉េហ្វ ពណ៌ស មិនចាំស្លាកលេខ ជិះមកពីក្រោយនិងស៊ីផ្លេអោយជនរងគ្រោះជាស តែជនរងគ្រោះមិនជាស ហើយពេលវ៉ាបានបន្តិចក៏បើកកញ្ចាក់បាញ់មួយគ្រាប់ទៅលើជនរងគ្រោះចំក ស្លាប់ភ្លាមៗតែម្ដង។

តាមសម្តីមិត្តភក្តិជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេ និងជនរងគ្រោះបាននាំគ្នាចូលផឹកស៊ីរាំកម្សាន្ដនៅក្នុងក្លឹបប្លូឡាញ ខណៈកំពុងផឹកស៊ីសប្បាយស្រាប់តែទាស់សម្តីគ្នាជាមួយភាគីម្ខាងទៀត តែមិនបង្កហិង្សានោះទេ។

សាក្សីដដែលបានបន្តថា បន្ទាប់មកជនរងគ្រោះក៏ចេញមកផ្ទះដោយជិះម៉ូតូម្នាក់ឯង។ភ្លាមនោះស្រាប់តែមានប្រជាពលរដ្ឋបានមកប្រាប់រូបគាត់ថា មានគេដេញបាញ់មិត្តភក្តិរបស់គាត់ លឺដូចនោះរូបគាត់ក៏ជិះម៉ូតូតាមមកពីក្រោយរហូតមកដល់លើស្ពានអាកាស់ស្ទឹងមានជ័យ ស្រាប់តែឃើញមិត្តភក្តិគាត់ត្រូវបានគេបាញ់ស្លាប់បាត់ទៅហើយទើបបង្កកាភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់ចំណុចកើតហេតុពិនិត្យជាក់ស្តែងហើយបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសាខ្មាន់កាំភ្លើងបាញ់ប្រហាពិតប្រាកដមែន។ រួចក៏ប្រគល់សពទៅឲ្យក្រុមគ្រួសារមកទទួលធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor