Sponsor
អាម៉ាប៉ាប៉ាញ៉ូស

​កូរ៉េ​ខាងត្បូង​៖ ​ទី​ក្រុង​សេអ៊ូល​គ្រោង​ចែក​​ស្រោម​អនាម័យ​ដល់​សិស្ស​វិទ្យាល័យ​ ដោយ​ឥតគិត​ថ្លៃ​​ហើយ​​នៅ​ឆ្នាំ​​ក្រោយ​ស្រោម​អនាម័យ​​​គេ​នឹង​ដាក់​​លក់​នៅ​បរិវេណ​សាលា​ក្រុង​វិញ​ ដើម្បី​លើ​ស្ទួយ​ “​សុវត្ថិភាព​ផ្លូវ​ភេទ​”​។​ ​ប៉ុន្តែ​​​​គម្រោង​នេះ​មាន​ការ​​​​កែប្រែ​ ​បន្ទាប់​ពី​រងការ​​រិះ​គន់​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​មហាជន​។​

​តាម​គម្រោង​នេះ​ ​គឺ​អាច​ចាប់​​ផ្តើម​ពី​​ការិយាល័យ​គិលានុបដ្ឋាយិកា ហើយ​សោម​អនាម័យ​ទាំង​នោះ​​នឹង​លក់​តាម​រយៈ​ម៉ាស៊ីន​ ដែល​មាន​នៅ​ក្នុង​បរិវេណ​​សាលា​ក្រុង​សេអ៊ូល​។​ រដ្ឋាភិបាល​និយាយ​ថា ផែន​ការខាងលើ​កំពុង​រង​ប្រតិកម្ម​ដោយ​មាន​​ញត្តិ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​លើក​​ឡើង​​នៅ​ក្នុង​ពិព័រណ៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ ​​ក្នុង​ន័យ​ស្នើ​ឲ្យ​មាន​គោល​នយោបាយ​ប្រសើរ​ជាង​នេះ​។
​​​​​​​​​​
វិធានការនេះ​ គឺ​ស្ថិតនៅក្នុងសេចក្តីព្រាងដំបូងនៃ “ផែនការបឋមសិទិ្ធមនុស្សសម្រាប់ឆ្នាំ ២០១៨-២០២២” របស់សាលា​​​ក្រុង​ ដែល​នឹងត្រូវ​ចេញ​ផ្សាយ​នៅ​​​ដើម​ឆ្នាំ​ក្រោយ​។ នេះ​បើ​យោង​តាម​ ​​លោក​Chosun​ Ilbo ​ ដែល​ សាព័ត៌មាន​ The Korean Times។​​

​អ្នកស្រាវជ្រាវ​អប់រំផ្លូវ​ភេទ​ និកាយ​កាតូលិក​ម្នាក់​​បាន​និយាយ​ថា៖​ “​អ្វីដែល​សិស្ស​ត្រូវ​ការ​គឺជា​ការ​អប់រំ​អំពី​ការ​ទទួលខុសត្រូវ ​មិនមែន​អំពី​ការ​ការពារ​ក្នុង​ពេល​រួមភេទ​នោះ​ទេ​”

​ឪពុកម្តាយ​សិស្ស​អនុវិទ្យាល័យ​ម្នាក់​បាន​និយាយ​ថា​ “តើអ្វី​ជា​​ភាព​ខុសគ្នា​រវាង​ការ​ចែកចាយ​ស្រោម​អនាម័យ​នៅ​សាលារៀន​និង​ការ​បង្ហាញ​ឱ្យ​ពួកគេ​មាន​ការរួមភេទ​ច្រើន​ជាង​?​​ វា​គួរតែ​ត្រូវ​បាន​ជំនួស​មក​វិញ​ដោយ​ការ​អប់​រំ​ផ្លូវ​ភេទ​ប្រសើរ​ជា​ង​​ មិនមែន​​ចំណាយ​លើការ​បង្ហាញ​ស្រោម​អនាម័យ​​នោះ​ទេ​។

អ្នកផលិតស្រោមអនាម័យ​ ​ក្រុមហ៊ុន​ Eva Condomរបស់​កូរ៉េខាងត្បូង ​បាន​គាំទ្រ​សំណើនេះ។ ​ហើយ​កុងតឺន័រ​ចែក​ស្រោម​អនាម័យ​​​បាន​ដំឡើង​រួច​រាល់​​ហើយ​នៅ​៥​កន្លែង​នៅ​ទូទាំង​ទីក្រុង​​សេអ៊ូល,ដេជហ្គូ​និង​ក្វាង​ជូ​។​

នាយកប្រតិបត្តិ​ក្រុមហ៊ុនខាងលើ​​បាន​និយាយ​ថា ​សិស្សានុសិស្ស​ត្រូវតែមាន​លទ្ធភាព​ប្រើប្រាស់​ស្រោម​អនាម័យ​បានយ៉ាង​ងាយស្រួល​ ពីព្រោះ​ថា​វិទ្យាល័យ​នៅប្រទេស​បារាំង​ ក៏​មានដំឡើង​​ម៉ាស៊ីន​លក់​ស្រោម​អនាម័យ​ផងដែរ​៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor