Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កាលពីពេលថ្មីៗកន្លងទៅនេះ ក្មេងប្រុសម្នាក់ឈ្មោះ Nantapong Kidwapattana បានបង្ហោះរូបភាពនៅក្នុងបណ្តាញសង្គម ជាមួយគូស្នេហ៍របស់ខ្លួន ក្នុងថ្ងៃបុណ្យណូអែល ធ្វើមហាជនក្នុងបណ្តាញសង្គម មានការភ្ញាក់ផ្អើលជាខ្លាំង រហូតមានការចែកចាយផុសរបស់ក្មេងប្រុសនេះតៗគ្នា រហូតដល់ទៅចំនួន ៦ម៉ឺនដង។

ហេតុផលនោះគឺ ក្មេងប្រុសម្នាក់នេះមានអាយុត្រឹមតែ ១០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ គូស្នេហ៍របស់គេ គឺជាតារាម៉ូដែលពេញវ័យ និងជាឌីជេស្រី ដ៏ល្បីល្បាញ និងមានសម្រស់ស្រស់ស្អាតទៀតផង។

ជាក់ស្ថែង ក្មេងប្រុសម្នាក់នេះបានបង្ហោះសារ អមជាមួយរូបភាពផ្អែមល្ហែមថា:

"ថ្ងៃនេះខ្ញុំនាំស្រីស្នេហ៍របស់ខ្ញុំទៅមើលកុន។
ព្រោះតែនាងជាក្មេងស្រីគួរឱ្យស្រឡាញ់ពេក ខ្ញុំបានទិញទូរស័ព្ទ iPhone X តម្លៃ 1429 ដុលា្លរជូននាង ។
ទូរស័ព្ទនេះគឺជារង្វាន់សម្រាប់ក្ដីស្រឡាញ់របស់យើងទាំងពីរ រីករាយថ្ងៃបុណ្យណូអែល "។

គូស្នេហ៍របស់ក្មេងប្រុសខាងលើ ត្រូវបានមនុស្សជាច្រើនតាមដានស្វាវជ្រាវរហូតកំណត់អត្តសញ្ញាណថាគឺ ជាតារាបង្ហាញម៉ូតដ៏ល្បីក្នុងប្រទេសថៃ។ នាងមានអ្នកគាំទ្រ ២សែននាក់ជាង នៅក្នុងគណនីអ៉ីនស្ត្រាក្រាម។

មហាជនជាច្រើនបានបញ្ចេញមតិចំពោះស្នេហារបស់ក្មេងប្រុសអាយុ ១០ ឆ្នាំ ជាមួយស្រីស្អាតនេះថា:

"នេះបង្ហាញថា ប្រាក់គឺជាអ្វីៗគ្រប់យ៉ាង។" ខ្លះទៀតថា “ហេតុតែគេជាអ្នកមានខ្លាំង សូម្បីតែស្រីស្អាតនិងចាស់ជាងខ្លួន ក៏យកធ្វើស្រីស្នេហ៍បានដែរ ”

តើអ្នកគិតយ៉ាងណាអំពីរឿងស្នេហារបស់គូស្នេហ៍នេះ?

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor