
ភ្នំពេញៈ សុគន្ឋ នីសា បានចូលរោងការតាមប្រពៃណីខ្មែរត្រឹមត្រូវហើយ ជាមួយបុរសអាណិកជនអាមេរិក លោក ចៅ សម្បត្តិ ហៅសាំបា រស់នៅរដ្ឋឡូវែល៍។ នៅក្នុងកម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត ភ្ញៀវកិត្តយស បានសរសើរនិសា មិនដាច់ពីមាត់ថា ពិតជាស្អាត ស័ក្តិសមជាកូនក្រមុំក្នុងក្តីសុបិន្តលោក សាំបា ប្រាកដមែន។
កម្មវិធីហែជំនូន (កំណត់) បានចាប់ផ្តើមនៅវេលាម៉ោង៧៖០០នាទី សុគន្ធ នីសា មិនខុសពីថ្ងៃចូលរោងម្សិលមិញនោះទេ នៅតែមានរូបសម្រស់ស្រស់ស្អាត ហើយកូនកំលោះ លោកសំបា ក៏សង្ហាមិនចាញ់ប៉ុន្មាននោះទេ។

ដំណឹងរៀបមង្គលការរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ធ នីសា បានធ្វើឲ្យភ្ញាក់ផ្អើលទូទាំងប្រទេស ខណៈដែលមហាជនក៏ដូចជាអ្នកគាំទ្ររបស់នាងជាច្រើនចង់ឃើញមុខកូនកម្លោះ ក៏ដូចជាចង់ឃើញទិដ្ឋភាពមង្គលការរបស់នាងទាំងស្រុង ក៏ព្រោះតែនាងជាតារាសិល្បៈ។ ប៉ុន្តែអ្វីដែលគួរឲ្យស្ដាយនោះ សុគន្ធ នីសា មិនអនុញ្ញាតឲ្យអ្នកសារព័ត៌មាន ថតផ្ដិតរូបភាពយកទៅចុះផ្សាយទូលំទូលាយទេ ដែលធ្វើឲ្យមជ្ឈដ្ឋានជាច្រើនមានមន្ទិលសង្ស័យ ចំពោះពិធីមង្គលការរបស់នាង។ អ្នកខំតាមទស្សនាមង្គលសិរីនេះម្នាក់ៗ សប្បាយចិត្តអបអរតែមិនគួរនាងណាបង្ហាញការហាមបិទពេកនោះទេ ក្នុងការតាមផ្តិតរូបថ្ងៃពិសេសពីក្រុមអ្នកកាសែត ព្រោះនីសាជាមនុស្សរបស់មហាជន៕








