Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ រថយន្តម៉ាក​ LUXES RX៣០០ បើកបុកម៉ូតូ HONDA​ C១២៥ ពីក្រោយបណ្តាលឲ្យស្ត្រី២នាក់ ស្លាប់ភ្លាមៗកន្លែងកើតហេតុ កាលពីថ្ងៃ​អាទិត្យ​​ ១៤រោច​ ខែ​មិគសិរ​ ឆ្នាំ​រកា​ ព.ស២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី១៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ វេលាម៉ោង​១០៖១០នាទី​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​១៩៣-១៩៤​ ស្ថិត​នៅ​ក្នុង​ភូមិ​អូរចំណារ ឃុំ​អូរឧកញ៉្ញាហេង​​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។​

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើយ​ដោយ​រថយន្ត​១គ្រឿង​ម៉ាក​ LUXES300 ពណ៌​ស្ករ​ ពាក់ស្លាកលេខ​ ព្រះសីហនុ ​2A-6084 អ្នកបើកបរ​មិនស្គាល់អត្តសញ្ញាណ​ មានទិសដៅពី​ភ្នំពេញ​ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ​​ លុះ​ដល់ចំណុចខាងលើ ​ក៏បាន​បុក​ពីខាងក្រោយ​ម៉ូតូ​១គ្រឿង​ម៉ាក​ HONDA​ C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ព្រះសីហនុ ​1D-7296​ បើកបរ​ដោយ​ឈ្មោះ​ លាង​ ទី​ ភេទ​ស្រី​ អាយុ​២៦ឆ្នាំ​ មានអ្នករួមដំណើរម្នាក់​ឈ្មោះ​ តក់​ ផលលីន​ ភេទ​ស្រី​ អាយុ​២០ឆ្នាំ​ អ្នកទាំងពីរ​មាន​ទីលំនៅ​ភូមិ​ស្រែចាមក្រោម​ ឃុំ​អូរជ្រៅ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ដែល​មានទិសដៅ​ស្របគ្នា​។

ក្នុងករណីគ្រោះថ្នាក់​ខាងលើនេះ ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​ស្រី២នាក់៖ ទី១-ឈ្មោះ​ លាង​ ទី​ អ្នកបើកបរ​ម៉ូតូ​ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ។ ទី២-ឈ្មោះ​ តក់​ ផលលីន​​ អ្នករួមដំណើរលើ​ម៉ូតូ​ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ សាកសព​ជនរងគ្រោះ​ទាំង​ពីរ​ សមត្ថកិច្ច​ជំនាញ​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​រត់​គេច​បាត់​ ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​។ រីឯ​វត្ថតាង​ រថយន្ត​ និង​ម៉ូតូ​ ​បានយក​មក​រក្សាទុក ​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor