នេះគឺជារូបភាពដ៏កម្រមួយ និងប្រកដដោយអត្ថន័យជ្រាលជ្រៅ សម្រាប់មិត្តអ្នកអាន ប្រសិនណាជាលោកអ្នកចំណាយពេលគិតតែបន្តិច ហើយប្រៀបធៀបនឹងជីវភាពរស់នៅប្រចាំថ្ងៃ។ សត្វស្វារោមលឿង កន្ទុយខ្លី ទាំងនេះ បានខិតខំប្រឹងយ៉ាងខ្លាំង ក្នុងការដើរសួលើខ្សែ ឆ្លងទន្លេ និងឡើងភ្នំមួយក្នុងតំបន់ Xuan’en ខេត្ត Hubei ប្រទេសចិន ដើម្បីទៅរកអាហារ។
ទិដ្ឋភាពបែបនេះបានបង្ហាញថា ទោះបីជាមានឧបសគ្គខ្លាំងប៉ុន្មានក៏ដោយ ប៉ុន្តែពួកគេមិនរាថយឡើយ ដើម្បីសម្រេចគោលដៅរបស់គេ គឺត្រូវតែឆ្លងឲ្យដល់ត្រើយម្ខាងទៀតនៃទន្លេ ដែលជាទីកន្លែងមានអាហារសម្រាប់ពួកគេ។ ផ្ទុយមកវិញ ប្រសិនជាមិត្តអ្នកទាំងអស់គ្នា កំពុងស្ថិតនៅស្ថានភាពលំបាក សូមកុំបោះបង់ ត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព នោះអ្នកនឹងមិនមានវិប្បដិសារីទេ បើជាអ្នករងការបរាជ័យ។


ប្រភព៖ China Xinhua News
