Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្រ្តីចំណាស់ម្នាក់​ សង្ស័យជាអ្នកលក់ថ្នាំញៀន និងបុរស២នាក់ទៀត សង្ស័យអ្នកទិញថ្នាំយកទៅជក់រួមជាមួយថ្នាំ៣កញ្ចប់ ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌពោធិសែនជ័យ ស្រាវជ្រាវនិងតាមចាប់ឃាត់ខ្លួនបាន ស្រ្តីម្នាក់ នៅភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង កាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ សាកសួររួចបន្តទៅតាមចាប់ជនសង្ស័យ២នាក់ទៀត នៅភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។

ជនសង្ស័យទី១ ឈ្មោះ ជៀប ម៉ុន ភេទស្រី អាយុ៦៤ឆ្នាំ មានទីលំនៅភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ បានថ្នាំ៣កញ្ចប់ ។ ទី២ ឈ្មោះ ឯក វិចិត្រ ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរ រត់ឌុប ស្នាក់នៅផ្ទះជួល ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត  ភូមិអ្នកលឿង ឃុំ អ្នកលឿង  ស្រុកពាមជរ ខេត្តព្រៃវែង ។ ទី៣ ឈ្មោះ  ជា ចំរើន ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ភូមិតាំងគម្ពី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមនគរបាលបានឲ្យដឹងថា បន្ទាប់ពីទទួលបានពត៌មាន ជុំវិញករណីជួញដូរ គ្រឿងញៀននៅក្នុងភូមិព្រៃដូនអុក សង្កាត់ង្រពាំងក្រសាំង ទើបកម្លាំងកងអន្តរាគមន៍ ក្រោមបញ្ជារបស់លោក វរសេនីយ៍ឯក យឹម សារ៉ាន់ កម្លាំងចុះស្រាវជ្រាវ ហើយចាប់ឃាត់ខ្លួនស្រ្តីចំណាស់ម្នាក់ រកឃើញថ្នាំ៣កញ្ចប់តូច សកសួរជាបឋម ស្រ្តីចំណាស់ខាងលើទិញមកពីតំបន់ភូមិថ្មគោល សង្កាត់ចោមចៅ២ ដើម្បីយកទៅលក់បន្ត គ្រាន់បានកម្រៃ ចិញ្ចឹមជីវិត ទើបកម្លាំងនគរបាល នាំស្រ្តីខាងលើ ទៅចង្អុលបង្ហាញ ទីតាំមេក្លោងចែកចាយ នៅភូមិថ្មគោល២ តែដឹងខ្លួនទាន់ មេក្លោងរត់គេចបាត់ ចាប់បានបុរស២នាក់ខាងលើ ទៅរកទិះថ្នាំញៀន ចំណុចនោះដែរ ទើបឃាត់ខ្លួនបាន សរុប៣នាក់ ថ្នាំ៣កញ្ចប់។

ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង នាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor