Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ប្រិយមិត្តប្រកដជាបានស្គាល់ហើយ តារាកំប្លែងមាឌតូច ប៉<#6075;ន្តែចិត្តមិនតូចតាមមាឌ គឺ នាយ ក្រិន នៅតែអាចបន្តទទួលបានការគាំទ្រពីការសម្តែងកំប្លែងរបស់ខ្លួន ដោយជ្រកក្រោមការគ្រប់គ្រងរបស់លោកពូ គុយ។

ក្រៅពីជីវិតសិល្បះកំប្លែង នាយក្រិន មានគ្រួសារមួយដ៏កក់ក្តៅ ក្នុងនោះមានប្រពន្ធ និងកូនគួរឲ្យស្រាលាញ់ចំនួន២នាក់។ នាយក្រិន តែងតែឆ្លៀតពេលផ្តល់ភាពកក់ក្តៅដល់គ្រួសារ ដោយជូនគ្រួសារទៅដើរលេងនៅតាមរមណីដ្ឋាននាៗជាច្រើនផងដែរ។

ជាកស្ថែង កាលពីប៉ុន្មានថ្ងៃមុន នាយក្រិន ព្រមទាំងប្រពន្ធ និងកូនៗ បាននាំគ្នាទៅលំហែកាយទៅតាមខេត្តនិងបានថតរូបភាពជាលក្ខណៈគ្រួសារជាច្រើនសន្លឹងបង្ហោះក្នុងបណ្តាញសង្គមទៀតផង។ ដោយក្នុងនោះមហាជនមានការចាប់អារម្មណ៍រូបថត កូនប្រុសច្បង របស់នាយក្រិន មើលទៅមានមុខមាត់ស្រស់ថ្លា ស្អាតបាទ និងមានកំពស់ជិតប្រហាក់ប្រហែលនឹងឪពុកទៅហើយ។

មហាជនខ្លះបានបញ្ចេញមតិបែបកំប្លែងៗ ថា តែឆ្នាំក្រោយកូនវ៉ាដាច់ឪពុកហើយ ខ្លះទៀតថា ចាំមើលតែធ្វើឲ្យកូនខឹង នាយក្រិន ប្រកដជាយ៉ាប់ហើយ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor