Sponsor
រិទ្ធី

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធីការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីជូនដំណឺងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គេហទំព័ររបស់ គ.ជ.ប www.voterlist.org.kh នេះមានបង្ហោះបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់។

ក្នុងសេចក្តីជូនដំណឹងបន្តថា សាធារណជនទាំងដែលបានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ និងដែលបានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ អាចទៅពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន តាមរយៈគេហទំព័រនេះក៏បាន ឬអាចទៅពិនិត្យមើលដោយផ្ទាល់តាមឃុំ សង្កាត់ដែលខ្លួនបានចុះឈ្មោះបោះឆ្នោត។

គ.ជ.ប នឹងផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការនោថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ជាថ្ងៃចុងក្រោយ។

គួររំលឹកថា កាលពិម្សិលមិញ សហភាពអឺរ៉ុបសម្រេចព្យួរជំនួយ សម្រាប់ការគាំទ្រដំណើរការការរៀបចំការបោះឆ្នោតនៅកម្ពុជា

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor