Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ខេត្តកំពង់ធំ​៖ នៅ​រសៀលថ្ងៃអង្គារ ០៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព. ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ម្សិល​មិញ​ បវរកញ្ញាសាកលវិទ្យាល័យពិភពលោក ចំនួន៨៤ប្រទេស ៨៤រូប (រួមទាំងកម្ពុជា) បាន​ចូលទស្សនាប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ដើម្បីសិក្សាស្វែងយល់ និងផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ វប្បធម៌ ទៅកាន់សាកលលោក។

វត្តមាន​របស់​កំពូលស្រីស្អាត​ប្រចាំ​​សាកល​វិទ្យាល័យ​នៅជុំវិញ​ពិភពលោក​នេះ​ ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​​កាន់តែមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​បន្ថែមទៀត​ ពិសេស​តំបន់​ទេសចរណ៍​ដ៏មាន​​សក្តានុពលរបស់​កម្ពុជា​ ទាំង​តំបន់​វប្បធម៌ ប្រវត្តិសាស្រ្តនិង​ធម្មជាតិ បន្ទាប់​ពី​ខែ​មុន​​បវរកញ្ញាពិភពលោក​ក៏បាន​អញ្ជើញ​ទស្សនា​នៅ​តំបន់​ទេសចរណ៍​វប្បធម៌​ និង​ដំាដើមឈើ​នៅ​ក្នុង​ទឹក​ដីសុវណ្ណភូមិ​មួយនេះផងដែរ។​​

គួររម្លឹកផងដែរ​ថា​ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែល​បាននឹង​កំពុង​បង្អួតសោភ័ណភាពដ៏ស្រស់ត្រកាលរបស់ខ្លួន ទៅកាន់ពិភពលោកជាថ្មីម្ដងទៀត ត្រូវ​បាន​ដាក់បញ្ចូល​​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបាន​ដោយជោគជ័យ​ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ​។​ ប្រភព​ ៖​ មន្ទីរទេសចរណ៍​ខេត្តកំពង់ធំ​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor