
ប្រមុខដឹកនាំផ្តាច់ការរបស់កូរ៉េខាងជើង គឺ លោក គីមជុងអ៊ុន បានចេញប្រកាសហាមប្រាមរាល់ការជួបជុំសេពគ្រឿងស្រវឹង ច្រៀងរាំ និឹងការកំសាន្តផ្សេងៗទៀត ក្នុងអំឡុងពេលថ្ងៃបុណ្យណូអែល ដើម្បីប្រឆាំងកាន់តែខ្លាំងជាមួយ អង្គការសហប្រជាជាតិ ដែលបានដាក់ទណ្ឌកម្មទៅលើការអភិវឌ្ឍនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងដើម្បីការពារការបែកធ្លាយព័ត៌មានផ្ទៃក្នុងប្រទេសទៅប្រភពខាងក្រៅ។ នេះបើយោងតាមការឲ្យដឹងពីភ្នាក់ងារចារកម្មពិសេសរបស់កូរ៉េខាងត្បូង។

បើរំលឹកពីអតីតកាល លោក គីមជុងអ៊ុន ធ្លាប់បានហាមឃាត់ពួកគ្រីស្ទាននៅក្នុងប្រទេសកូរ៉េខាងជើង មិនអោយអបអរសាទពិធីបុណ្យណូអែល តែគួរតែយកថ្ងៃនេះមករៀបពិធីដល់យាយរបស់គេវិញ គឺ គីម ជុងសុគ។
ទោះបីជាមានការហាមប្រាណយ៉ាងណា កន្លងមកគឺនៅតែមានការលក់ និងការតុបតែងគ្រឿងលំអរដូចជាដើមឈើ ក្នុងថ្ងៃ ណូអែល នៅមុខហាង និងកន្លែងផ្សេងៗ ក្នុងក្រុងព្យុងយ៉ាង។


