Sponsor
រិទ្ធី

នៅព្រឹកនេះ ក្នុងទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន បានបញ្ជាក់ថា៖

ដោយសារមានការបង្ហោះព័ត៌មានមិនពិតជាដដែលៗ ខ្ញុំសូមបញ្ជាក់សារជាថ្មីឱ្យបងប្អូនជនរួមជាតិបានជ្រាបថា ខ្ញុំគ្មានប្រាក់លាក់ទុកនៅបរទេសដូចការបំប៉ោងដ៏អាក្រក់បំផុតរបស់ជនខិលខូចមួយចំនួនទេ។ បើបរទេសណាចង់បង្កកប្រាក់មេដឹកនាំគណបក្សប្រជាជន ឬមន្រ្តីរាជរដ្ឋាភិបាល គឺខ្ញុំសូមលើកទឹកចិត្តបន្ថែមឱ្យធ្វើចុះ។ 

ទ្រព្យសម្បត្តិខ្ញុំ គឺអាចមើលឃើញនៅតាមវត្តអារាម សាលារៀន មជ្ឈមណ្ឌលកុមារកំព្រា បណ្ណាល័យ ស្រះទឹក អណ្តូងទឹក ស្ពាន ផ្លូវថ្នល់ កូនក្មួយចៅៗសិស្សានុសិស្ស និងកូនក្មួយកីឡាករកីឡាការិនី និងសម្រាប់សង្រ្គោះ និងព្យាបាលអ្នកជំងឺនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។

សូមជូនពរបងប្អូនកូនក្មួយជនរួមជាតិទូទាំងប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor