Sponsor
រិទ្ធី

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជា កម្ពុជា បានថ្លែងថារហូតដល់ពេលនេះមិនទាន់មានការសម្រេចរបស់សហភាពអឺរ៉ុប បិទការនាំទំនិញពីកម្ពុជាចូលទីផ្សារអឺរ៉ុបនោះទេ ពោលគឺកម្ពុជានៅតែអាចនាំទំនិញចូលទីផ្សារអឺរ៉ុបដដែល។ 

យោងតាមញត្តិរបស់សភាអឺរ៉ុបចេញផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ សភាអឺរ៉ុបគ្រាន់តែអំពាវនាវឲ្យគណៈកម្មការអឺរ៉ុប ធ្វើការពិនិត្យលើករណីភាពអនុគ្រោះពាណិជ្ជកម្មសម្រាប់កម្ពុជា និងលទ្ធភាពនៃការកម្រិតទិដ្ឋាការ តែប៉ុណ្ណោះ មិនមែនចេញសេចក្តីប្រកាសឲ្យបិទនោះទេ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានដែលស្និទ្ធិនឹងរដ្ឋាភិបាល ថាចំពោះបញ្ហាការផ្តល់ទិដ្ឋាការដល់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា សភាអឺរ៉ុបក៏មិនបានអំពាវនាវឲ្យផ្អាកនោះដែរ គ្រាន់តែអំពាវនាវឲ្យពិនិត្យពីលទ្ធភាពនៃ ការកម្រិតទិដ្ឋាការ តែប៉ុណ្ណោះ ពោលគឺមិនបានផ្អាកដូចការលើកឡើងនោះទេ។

នេះគឺជាការឆ្លើយតបទៅនឹង ការបង្ហោះនៅលើ Facebook របស់លោក សម រង្ស៊ី ថាសហភាពអឺរ៉ុបបិទទីផ្សារមិនឲ្យនាំទំនិញពីកម្ពុជាចូលទីផ្សារអឺរ៉ុប និងការផ្អាកការផ្តល់ទិដ្ឋាការដល់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជានោះ ផ្អាកជំនួយទាំងអស់ក្នុងក្របខណ្ឌនៃកិច្ចសន្យាសហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប និងកម្ពុជា។ បិទទីផ្សារមិនឲ្យនាំទំនិញពីកម្ពុជា ចូលមកលក់នៅក្នុងប្រទេស ទាំង២៧នៃសហភាពអឺរ៉ុប។ ផ្អាកការផ្តល់ទិដ្ឋាការ (Visa) ចេញចូលសហភាពអឺរ៉ុប ចំពោះថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ព្រមទាំងក្រុមគ្រួសារ និងគូកន ហើយវិធានការនេះ អាចឈានទៅដល់ ការរឹបអូសទ្រព្យសម្បត្តិ របស់ជនទាំងនោះ ដែលបានយកលុយកាក់បានមកពីអំពើពុករលួយរបស់ខ្លួន មកលាក់ទុកនៅទ្វីបអឺរ៉ុប។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor