
យោងតាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់សមាសភាពគណបក្សសង្គ្រោះជាតិបន្ទាប់ពីត្រូវបានរំលាយ បានឱ្យដឹងថា៖
នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១៧:០០ មានចំនួន ១៣រូប
គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ចំនួនទទួលបានសរុប ៦៨២ រូប រួមមាន៖
- តំណាងរាស្ត្រចំនួន ៤០ រូប និងទីប្រឹក្សា-ជំនួយការ ចំនួន៣១រូប សរុបចំនួន ៧១រូប
- សមាជិក គ.ជ.ប ចំនួន ០៣ រូប
- សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ ចំនួន ៦០៨ រូប
នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល សូមធ្វើការលើកទឹកចិត្តដល់បងប្អូនដែលជាប់កាតព្វកិច្ចប្រកាសទាំងអស់ សូមរួសរាន់មកបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងរយៈពេល ៣០ ថ្ងៃនេះ។
កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ អង្គភាពប្រឆាំងអំពើពុករលួយចេញសេចក្តីជូនដំណឹងជម្រាបដល់តំណាង និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់ ទាំងអស់របស់បក្សសង្គ្រោះជាតិ តម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលជូនមក អង្គភាពប្រឆាំងអំពើពុករលួយ យ៉ាងយូរ៣០ថ្ងៃ ក្រោយពីការចាកចេញពីមុខតំណែង។
