
កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៣ បានកន្លងផុតមួយសប្តាហ៍ទៅហើយនៃវគ្គ Judge Audition ក្នុងបរិយាកាសរំភើប និង សប្បាយរីករាយ ជាពិសេសទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនដែលបានទស្សនាតាំងពីដើមរហូតដល់ចប់ ។
ដោយឡែកក្នុងរាត្រីនេះផ្ទាល់ គឺមាន ការបញ្ចេញសមត្ថភាពរបស់ បេក្ខជន បេក្ខនារី មកពីគ្រប់ទិសទីនៅតែបន្ត កាន់តែប្លែក កាន់តែអស្ចារ្យ និង កាន់តែរំភើបរីករាយ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៣ វគ្គ JUDGE AUDITION សប្ដាហ៍ទី ២ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ។
ក្រឡែកមកមើលរាត្រី ពិតជាជួបភាពសប្បាយរីករាយបន្តទៀតហើយ ដោយមានយុវជននិស្សិតផ្តាច់សង្ខារម្នាក់ពូកែវេហារម្នាក់ ឈ្មោះ វ៉ា រម្នី មកពីខេត្តក្រចេះ ពិតជាបានធ្វើឲ្យបរិយាកាសនៃកម្មវិធីទាំងមូលពោលពេញ ទៅដោយសំណើច ពីគណកម្មការទាំង៤ គ្រូភ្លេង ។
កុំឲ្យខាតពេល រីករាយទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា:
Source: CambodianIdol