Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីសង្ស័យម្នាក់ ធ្វើសកម្មភាពលួចលូកកាបូបពីលោកតាវ័យចំណាស់ម្នាក់កំពុងដើរនៅក្នុងផ្សារសេរីភាព ត្រូវលោកតាចាប់ដៃជាប់ ប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្សារសេរីភាព សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នារីសង្ស័យមានឈ្មោះ ជាតិ កែវ ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅស្រុកបាទី ខេត្តតាកែវ មុខរបរមិនពិតប្រាកដ។ ចំណែកលោកតារងគ្រោះមានឈ្មោះ ហាក់ ស្រ៊ុន ភេទប្រុស អាយុ៨៥ឆ្នាំ ស្នាក់នៅផ្ទះលេខC1909 នៅតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីលោកតា បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ លោកតា បានដើរពីផ្ទះគោលបំណងមកផ្សារសេរីភាព ដើម្បីទិញរបស់របបន្តិចបន្តួច ខណៈកំពុងដើរ ស្រាប់តែមាននារីសង្ស័យមកលូកហោប៉ាវខោរបស់គាត់បានសម្រេច ហើយលោកតា ក៏ដឹងបានតាមចាប់ប្រគល់ជូនសមត្ថកិច្ចតែម្ដង។ សូមបញ្ជក់ផងដែរ ក្រោយពេលឆែកឆេនារីសង្ស័យរកឃើញការបូបលុយលោកតា ដែលមានទឹកប្រាក់ជាង១០០០ដុល្លារ និងកាតផ្សេងៗទៀត។

ក្រោយពេលកើតហេតុកម្លាំងនគរបាលព្រហ្មទណ្ឌ៧មករា បានចុះអន្តរាគមន៍ភ្លាមៗនាំនារីសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ដើម្បីធ្វើការសាកសួ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor