
យោងតាមទំព័រហ្វេសប៊ុក special reporter បានសរសេរថា៖ កញ្ញា លី ច័ន្ទវត្តី កំពុងមានជំងឺដុះសាច់ក្នុង បំពង់ករ ហើយជំងឺនេះត្រូវការថវិកា យ៉ាងតិច ៥ ០០០ ដុល្លារសហរដ្ឋអាមេរិកដើម្បីវះកាត់។
ដោយឡែក ទំព័រហ្វេសប៊ុក កញ្ញា លី ច័ន្ទវត្តី បានសរសរថា៖ មនុស្សម្នាក់ៗតែងជួបទុក្ខ គ្រាន់តែមុន និងក្រោយ ដូចនេះបើមិនបានជួយសូមកុំសើច កុំយំគេថែម ព្រោះវាមិនទាន់ធ្លាក់លើ ក្រុមគ្រួសារ សាច់ញាតិរបស់អ្នក។ ខ្ញុំកំពុងរកដំណោះស្រាយមួយដែលខ្ញុំមានលទ្ធភាព ខ្ញុំមិនទាន់សម្រេចចិត្តបែបណានៅឡើយ សូមកុំអាលវាយប្រហារនាងខ្ញុំទាំងមិនទាន់ទទួលបាន ព័ត៌មានច្បាស់ពីខ្ញុំ។ ហើយសូមកុំយករឿងជំងឺរបស់ខ្ញុំដែលត្រូវវះកាត់នោះទៅភ្ជាប់ជាមួយនឹងបញ្ហានយោបាយឡើយ។

កញ្ញា លី ច័ន្ទវត្តី ធ្លាប់ធ្វើជាយុវតីរបស់អតីតគណបក្សសង្គ្រោះជាតិ។

