
លោក ហាក់ លីហេង ហៅ ដេវីត គឺជាតារាសម្តែងម្នាក់ធ្លាប់មានជីវភាពជូរចត់ខ្លាំង ពោលគឺមួយគ្រួសាររបស់លោករស់ ព្រោះកំលាំងឪពុកធាក់ស៊ីក្លូដើម្បីរកប្រាក់ផ្គត់ផ្គងអាហារប្រចាំថ្ងៃ កាលកូនៗនៅតូច។ តែពេលកូនៗធំឡើងមានជីវភាព ធូធារ ចង់តងស្នងមហាគុណដល់ឪពុកឲ្យរស់យ៉ាងសុខស្រួលវិញនោះ លោកបានចែកឋានទៅហើយ។
រូបភាពដែលដក់ជាប់ក្នុងអារម្មណ៍នេះ តារាសម្តែងលោក ហាក់ លីហេង បានប្រាប់ថា លោកពិតជាសោកស្តាយលោកឪពុកគ្មានអ្វីប្រៀបស្មីទេ ហើយពេលដែលលោកនឹកឃើញប្រវត្តិដ៏ជូរចត់ កាលពីលោកនៅតូចឪពុកធាក់ស៊ីក្លូ រកប្រាក់ ទិញអង្ករ និងម្ហូបអាហារចិញ្ចឹមកូនៗ ធ្វើឲ្យលោកឆួលអារម្មណួស្ទើតែស្រក់ទឹកភ្នែក និងមិនអាចបំភ្លេចបាន ។ដូច្នេះ
ហើយទើបថ្ងៃបើកសម្ពោធហាង កាហ្វេ លុច្សសារី ទើបលោកសម្រេចិត្តធ្វើទានអញ្ជើញអ៊ំៗ និងពូៗ អ្នកធាក់ស៊ីក្លូ មកញ៉ាំអាហារ និងភេជ្ជៈមួយចម្អែត ហើយជូនក្រមាគាត់ម្នាក់មួយ និងលុយកាក់បន្តិចបន្ទួចផងដែរ។

លោក ដេវីត បន្ថែមថា ទានដែលលោកធ្វើនេះមិនមានបំណងអ្វីក្រៅពីអាណិតអ៊ំៗ និងពូៗធាក់ស៊ីក្លូទេ ហើយបុណ្យកុសលនេះលោកក៏សូមវេ ជូនលោកឪពុកដែលបានចែកឋានទៅ៕


