Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ ជនសង្ស័យចំនួន៩នាក់ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធនិងករណីរក្សាទុក និងចែកចាយគ្រឿងញៀន។

ជនសង្ស័យប្រុសស្រីទាំង៩នាក់នេះ ត្រូវបាន​កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត និងកម្លាំងស្នាក់ការសន្តិសុខភូមិធម្មជាតិ សហការជាមួយកងពលតូចអន្តរាគមន៍លេខ៨ ដោយមានការសម្របសម្រួលពីលោក ធី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ឃាត់ខ្លួន កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង៩នាក់ ទី១ឈ្មោះ គុណ ផន្លី ភេទប្រុស អាយុ២៥ឆ្នាំ។ ២ឈ្មោះ ហ៊ុន ព្រីង ភេទប្រុស អាយុ៣៧ឆ្នាំ ។ ៣ ឈ្មោះ ណុប រ៉ែន ភេទប្រុសអាយុ៣៦ឆ្នាំ។ ៤ ឈ្មោះ ស៊ុន ប៉ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ។ ៥ឈ្មោះ ចាន់ រស្មី ភេទប្រុស អាយុ២៦ឆ្នាំ។ ៦ឈ្មោះ ង្វៀង ធីអៀង ភេទស្រី អាយុ២២ឆ្នាំ ។ ៧ឈ្មោះ ង្វៀង ធីទៀង ភេទស្រី អាយុ២៥ឆ្នាំ។ ៨ឈ្មោះ លឹម ធីចិន ភេទស្រី អាយុ២៥ឆ្នាំ។ ៩ឈ្មោះ ហ្វ្រីង ហ្គ្រីហេង ភេទស្រី អាយុ២២ឆ្នាំ។ ជនសង្ស័យទាំង៩នាក់ មានទីលំនៅ ក្នុងភូមិឃុំខាងលើ ។

សមត្ថកិច្ច បន្តថា ក្រោយឃាត់ខ្លួនកម្លាំង រឹបអូសម្សៅក្រាមពណ៌សថ្លាចំនួន១៣កញ្ចប់ ស្មើ6,52ក្រាម ទូរស័ពចំនួន6គ្រឿង លុយខ្មែរចំនួន៨ម៉ឺន ម៉ូតូចំនួន៦គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង អាវុធកែឆ្នៃចំនួន២ដើម លំពែងចំនួន១ដើម ព្រមទាំងសម្ភារៈសម្រាប់វេចខ្ចប់ និងសម្រាប់ជក់មួយចំនួនទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor