Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អតីតសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិម្នាក់ បានហៅការស្នើឲ្យបរទេសបន្តទិញផលិតផលពីកម្ពុជា របស់សមាគមន៍កាត់ដេរសម្លៀកបំពាក់នៅកម្ពុជា (GMAC) និងសហសម្ព័ន្ធសហជីពកម្ពុជា(NACC)គ្មានផ្លូវនោះទេ ។

លោក ងឹម ញេង អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ បានសសេរលើបញ្តាញសង្គមហ្វេសប៊ុកថា ហេតុអីចេះតែភ័យ បើខ្លួនឯងមានអំណាចចង់ធ្វើអីក៏បានហើយហ្នឹង។

លោកបន្តថា រឿងអ្នកបញ្ជាទិញផលិតផលវាយនភណ្ឌពីកម្ពុជា មិនមែនដោយសារសមាគមកាត់ដេរកម្ពុជា GMAC ឫសភាសម្ព័ន្ធសហជីពកម្ពុជា NACC ជាអ្នកចាត់ចែងរកទីផ្សារទេ តែគេមកទិញផលលិតផលទាំងនេះពីកម្ពុជា ដោយសាររដ្ឋាភិបាលនៃប្រទេសរបស់គេ (ប្រទេសនាំចូល) អនុគ្រោះពន្ធទំនិញទាំងនោះ ដែលនាំចេញពីកម្ពុជា។ រដ្ឋាភិបាននៃប្រទេសទាំងនោះអនុគ្រោះពន្ធ គឺដើម្បីជួយដល់ពលរដ្ឋកម្ពុជា ហើយប្រព័ន្ធអនុគ្រោះទាំងនោះ បានភ្ជាប់នូវលក្ខណ្ឌជាច្រើនដែលក្នុងនោះមាន ការគោរពសិទ្ធមនុស្ស លើកកម្ពស់លទ្ធិប្រជាធិប្បតេយ្យ នឹងនិតិរដ្ឋជាដើម។ល។

លោកបន្តថា បើប្រព័ន្ធអនុគ្រោះពន្ធទាំងនោះ ត្រូវបានលុបចោលដោយសារមេដឹកនាំផ្តាច់ការមិនគោរពតាមលក្ខណ្ឌខាងលើ ទោះបីអស់លោកខំសរសេរលិខិតឫសុំជួបអ្នកបញ្ជាទិញយ៉ាងណាក៏គ្មានប្រយោជន៍ដែរ ព្រោះគេនិងទៅទិញរបស់ដែលគ្មានពន្ធពីប្រទេសផ្សេងទៀតដូចជា បង់ក្លាដេស និងភូមាជាដើម។ ដូចនេះ អ្នកបញ្ជាទិញ គេទិញឫមិនទិញ គឺអាស្រ័យលើរដ្ឋាភិបាលរបស់គេមិនមែនអាស្រ័យលើការអង្វរនោះទេ។ ជនផ្តាច់ការមិនដែលគិតពីរាស្ត្រទេ គេគិតតែម្យ៉ាងគត់ គឺការពារអំណាចរបស់គេតែប៉ុណ្ណោះ។

សូមជម្រាបទាក់ទិននឹងការស្នើសុំឲ្យបរទេសបញ្ជាទិញទំនិញពីកម្ពុជានេះ សមាគមន៍កាត់នៅកម្ពុជា និងអង្កការជីពមួយចំនួនបានស្នើដល់បរទេស ដែលធ្លាប់បញ្ជាទិញទំនិញពីកម្ពុជា សុំរក្សាបន្តការទិញពីកម្ពុជា ។

បើតាមលោក សម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានឲ្យដឹងថា កម្មករដែលកំពុងតែធ្វើការក្នុងវិស័យឯកជនសរុបប្រមាណជាង១លាននាក់ ។  ដោយឡែកវិស័យឧស្សាហកម្មកាតដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា គឺជាវិស័យដ៏សំខាន់មួយកំពុងតែឈានមុខគេក្នុងការជួយដល់សេដ្ឋកិច្ចជាតិ។ កម្មករមានជាង៨០ម៉ឺននាក់ កំពុងបម្រើការនៅក្នុងវិស័យវាយភណ្ឌកាត់ដែរសម្លៀកបំពាក់ និងស្បែកជើង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor