Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្នុង​ឱកាស​បើក​ដំណើរការ​ជើង​ហោះ​ហើរ​ថ្មី​ ដាឡាត់ -​ បាងកក​ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម VietJet Air ​សម្រេចចិត្ត​យក​ស្រី​ស្អាត​សាច់​ស​ខ្ចី ស្លៀក​ឈុត​ប៊ីគីនី​ អម​ជាមួយ​ការ​រចនា​ផ្កា​ដ៏​ស្រស់​ស្អាត មក​ដើរ​បង្ហាញ​ម៉ូដ នៅ​លើ​ជើង​ហោះហើរ​​ ដើម្បីបង្កើតបរិយាកាសរីករាយដល់អ្នកដំណើរ ក៏ដូចជាអតិថិជនរបស់ VietJet Air ​។​​

កម្មវិធីរបស់ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម VietJet Air នេះ​ បាន​ធ្វើ​ឱ្យ​អ្នកដំណើរ​ជា​ច្រើន មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​លើ​ជើង​ហោះហើរ​ពី​ទីក្រុង​បាងកក ប្រទេស​ថៃ ទៅ​កាន់​ទីក្រុង Dalat ប្រទេស​វៀតណាម។ ការបង្ហាញម៉ូដប៊ីគីនីរបស់ស្រីស្អាតវៀតណាមនេះ បានចាប់ផ្ដើមកាល​ពី​ថ្ងៃ​ច័ន្ទ ដោយនារីស្អាតៗជាច្រើននាក់​ ស្លៀក​ឈុត​ប៊ីគីនី មករាំពត់ពេនតាមចង្វាក់ម៉ូដែល ក្បែរៗខ្លួនភ្ញៀវយន្ដហោះ។

មន្ត្រីក្រុមហ៊ុន​ VietJet​ Air​ បាន​ឲ្យ​ដឹង​ថា ការ​ដើរ​បង្ហាញ​ម៉ូដ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង ​លើក​កម្ពស់​ទីក្រុង Dalat ដែល​ត្រូវ​បាន​គេ​ស្គាល់​តាមរយៈ សម្រស់​សួន​ផ្កា​ដ៏​ស្រស់​ស្អាត និងធ្វើឱ្យគេចងចាំមិនភ្លេចថែមទៀត គឺស្រីស្អាតលើយន្ដហោះ។

គួរបញ្ជាក់ថា ក្រុមហ៊ុន​អាកាសចរណ៍​ VietJet Air នេះ ធ្លាប់​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ម្ដង​រួច​មក​ហើយ កាល​ពី​ឆ្នាំ២០១៤ ដោយសារតែ​ការ​ផ្សព្វផ្សាយ​ ដំណឹងផ្សេងៗ គេ​ប្រើ​​អ្នក​បម្រើ​ស្រី​លើ​យន្តហោះស្លៀក​ឈុត​ប៊ីគីនី​សិចស៊ី ដើរផ្សាយដំណឹងលើយន្ដហោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor