Sponsor
អាម៉ាប៉ាប៉ាញ៉ូស

វត្ថមានរបស់ម្ចាស់ជ័យលាភី The Voice Kids Cambodia 2017 គឺកុមារា ពេជ្រ ថៃ ទៅចូលរៀននៅសាលាទួលស្វាយព្រៃ រាជធានីភ្នំពេញ ទាំងគ្រប់មិនបានដឹង ធ្វើអោយលោកគ្រូ អ្នកគ្រូ និងសិស្សទាំងអស់មានការភ្ញាក់ផ្អើលពេញថ្នាក់តែម្តង។ ក្នុងនោះ ពេជ្រ ថៃ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៅក្នុងថ្នាក់ 8C ជាមួយនឹងស្នាមញញឹមគ្រប់ៗគ្នា។

បើយោងតាមការសំភាសន៍នៅក្នុងវីដេអូ ពេជ្រ ថៃ បានប្រាប់ឲ្យដឹងថា រូបគេជ្រើសរើសមករៀននៅសាលា ទួលស្វាយព្រៃ ព្រោះតែសាលានេះនៅជិតផ្ទះរបស់ខ្លួន។ ទោះបីជាយ៉ាងណា ពេជ្រ ថៃ មិនបានឆ្លើយតបនឹងសំនួររបស់អ្នកសំភាសន៍បញ្ហាដែលខ្លួនមិនទៅរៀននៅសាលាអន្តរជាតិល្បីឈ្មោះមួយ ដែលបានផ្តល់អាហារូបករណ៍ដល់ប្អូន ពេលដែលឈ្នះពាន The Voice Kids Cambodia។

បន្ទាប់មក ពេជ្រ ថៃ បានបញ្ជាក់ថា ប្អូនបានប្ដូរការសិក្សាពីថ្នាក់ទី៧ នៃអនុវិទ្យាល័យម្រះព្រៅ ភូមិជ្រៃមួយ ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង មកបន្តការសក្សានៅវិទ្យាល័យទួលស្វាយព្រៃ រាជធានីភ្នំពេញវិញហើយ។ ព្រោះតែមានការរវល់នឹងការងារក្នុងសិល្បះ ពេជ្រ ថៃ បានសម្តែងអារម្មណ៍បារម្មណ៍អំពីការរៀនសូត្រ ព្រោះតែប្អូនចូលរៀនយឺតពេលបន្តិច។

សូមទស្សនាវីដេអូរបស់ ប្អូន ពេជ្រ ថៃ ចូលរៀនថ្ងៃដំបូងក្នុងថ្នាក់ 8C នៃសាលាទួលស្វាយព្រៃខាងក្រោម:

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor