Sponsor
រិទ្ធី

កាលពីយប់ថ្ងៃទី១៦ ខែធ្នូ លោក សាន ប៊ុនធឿន ចាងហ្វាយកាសែតស្នេហាជាតិ ក្នុងស្ថានភាពស្រវឹងបាននិយាយ ក្នុងហ្វេសប៊ុក ថា៖ ខ្ញុំនិយាយត្រង់ហ្មង ខ្ញុំត្រូវបាញ់អា ខឹម វាសនា គ្រវែងចោល។ ទោះបីខ្ញុំជាប់គុក ២០ឆ្នាំ ១០០ ឆ្នាំ ខ្ញុំត្រូវបាញ់ក្បាលអា ខឹម វាសនា គ្រវែងចោល។ ខ្ញុំត្រូវតែធ្វើ អត់ធ្វើអត់បាន។ ទុកនៅនឹងបំបាត់សាសនាបំបាត់អី។ ខ្ញុំនឹងទិញអាស្ម៊ីតមួយដើម។ ប៉ូលិស ប៉េអឹម ព័ទ្ធចាប់តាមចាប់ខ្ញុំចុះ ខ្ញុំនឹងបាញ់អា ខឹម វាសនា គ្រវែងចោល...។

លោក ឆឺយ ប៊ុនធឿន បេក្ខជនក្រុមប្រឹក្សាឃុំវិហាសួគ៌ តំណាងលោក ខឹម វាសនា បានប្តឹងលោក សាន ប៊ុនធឿន ពាក់ព័ន្ធនឹងការគំរាមតាមហ្វេសប៊ុកថានឹងសម្លាប់ប្រធានគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ។ លោក ឆឺយ ប៊ុនធឿន បានដាក់ពាក្យបណ្ដឹងលោក សាន្ត ប៊ុនធឿន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទ គំរាមកំហែងថានឹងសម្លាប់ តាមមាត្រា ២៣៣ នៃក្រមព្រហ្មទណ្ឌ។

លោក សាន ប៊ុនធឿន បានបដិសេធថា៖ ខ្ញុំគ្មានចេតនាអីទេ តែដាក់ជ្រុលទៅចេះតែនិយាយទៅ វាបាត់ការចងចាំ។ ខ្ញុំស្នើសុំឲ្យតុលាការមិនបាច់ចាត់ការលើរឿងហ្នឹងទេ ពីព្រោះខ្ញុំស្រវឹងហើយនិយាយជ្រុល។ បើនិយាយជ្រុលអ៊ីចឹងហើយ យើងសុំទោសគេទៅសុំតែមួយរស់ៗទេ។

លោក ឆឺយ ប៊ុនធឿន បានបញ្ជាក់ថាលោករក្សាជំហរប្តឹងដដែល ដោយទារសំណង ១០ ម៉ឺនដុល្លារ និងស្នើតុលាការផ្ដន្ទាទោសតាមច្បាប់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor