Sponsor
រិទ្ធី

កញ្ញា កឹម មនោវិទ្យា អតីតអគ្គនាយករងផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងមមាញឹកនឹងការសុំអន្តរាគមន៍ពីសហគមន៍អឺរ៉ុប បានប្រាប់ពីមូលហេតុនៃការសម្រេចរំលាយគណបក្សសិទ្ធិមនុស្សដោយខ្លួនឯងថា៖ គណបក្សឈរលើគោលការណ៍ធំៗ៣ចំណុច

១-​ ដើម្បីបញ្ជាក់ពីជំហរនៃការរួបរួមក្រោមផ្លាកគណបក្សសង្រ្គោះជាតិតែមួយគត់ មិនមានការបែកបាក់របស់អ្នកប្រជាធិបតេយ្យ​ និងអ្នកជាតិនិយម។

២-​ មិនធ្វើតាម​អ្វីដែលគូរប្រកួតឱ្យយើងដើរ គឺក្រោយពីការរំលាយគណបក្សសង្រ្គោះជាតិ គេមានបំណងឱ្យយើងបែកគ្នាទៅរកគណបក្សចាស់រៀងៗខ្លួន​។
៣- គោរពឆន្ទ:របស់ប្រជាពលរដ្ឋ​ និងម្ចាស់ឆ្នោតជាង​ ៣លាននាក់ដោយនៅជាមួយគណបក្សសង្រ្គោះជាតិ​។

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ គណបក្សសិទ្ធិមនុស្សបានផ្ញើលិខិតស្តីពីជូនដំណឹងស្តីអំពី ការរំលាយគណបក្សសិទ្ទិ ជូនទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។

យោងតាមលិខិតលេខ ០០១/១៨ កសម ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ដែលចុះហត្ថលេខា ដោយលោក សឺន ស៊ូបែរ្តិ៍ ប្រធានគណបក្ស មានខ្លឹមសារថា៖ តាមសម័យប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សសិទ្ធិមនុស្ស តាមស្មារតីនៃអង្គប្រជុំរបស់ គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សសិទ្ធិមនុស្ស កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ បានសម្រេចជាឯកច្ឋន្ទរំលាយគណបក្សសិទ្ធិ ចាប់ពីថ្ងៃនេះតទៅ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor